​គ្រូ​​ជម្រើស​ជាតិ​ថ្មី​៖ សួង វីរៈ​ ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​​របស់​កម្ពុជា

  • 2017-03-10 06:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Leonardo Vitorino ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត​មុន​នេះ​បន្តិច​ថា ​ខ្សែ​ប្រយុទ្ធ​​ក្រុម​ណាហ្គាវើល សួង វីរៈ គឺ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​​​របស់​ជម្រើស​ជាតិ​កម្ពុជា​។

គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា សួង​ វីរៈ មាន​សមត្ថភាព​គ្រប់​គ្រាន់​អាច​លេង​បាន​​ល្អ និង​មាន​ភាព​រស់​រវើក​លើ​ទីលាន។ ​​ការ​ជ្រើស​រើស​កីឡាករ​រូប​នេះ​​ចូល​ក្នុង​​ជម្រើស​ជាតិ​​ នឹង​​អាច​ធ្វើ​​​ឲ្យ​ក្រុម​​​មាន​​​ទម្រង់​លេង​កាន់​តែ​ល្អ​ជាង​មុន ​​ពិសេស​​​​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​មាន​ចលនា​លឿន​ចុះ​ជួយ​តំបន់​បម្រើ​ក៏​លឿន។

លោក​បន្ថែម​ថា កីឡាករ​ទាំង​អស់​​ជា​អ្នក​សរសេរ​ឈ្មោះ​របស់​ខ្លួន​​ឯង​ក្នុង​ក្រុម​ជម្រើស​ជាតិ នៅ​ពេល​ដែល​​ពួក​គេ​​​បង្ហាញ​​សមត្ថភាព​បាន​ល្អ​ក្នុង​ក្រុម​របស់​ខ្លួន​ លោក​​នឹង​រើស​យក​មក​ចូល​ជម្រើស​ជាតិ។ ​ម៉្យាង​ទៀត​ការ​ដាក់​បញ្ចូល​កីឡាករ​ក្មេង​ៗ ឲ្យ​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​លាយ​ឡំ​ជា​​មួយ​​កីឡាករ​​​មាន​បទ​ពិសោធន៍​ច្រើន​​ អាច​ឲ្យ​ក្មេង​ៗ​ទទួល​បាន​បទ​ពិសោធន៍​ពី​រៀម​ច្បង។

​​​សួង វីរៈ​ ជា​ខ្សែ​ប្រយុទ្ធ​​ក្លឹប​ណាហ្គាវើល​ ដែល​បាន​ជាប់​ឈ្មោះ​​​ក្នុង​បញ្ជី​កីឡាករ ២៣​នាក់​ចុង​ក្រោយ​របស់​គ្រូ​បង្វឹក​ថ្មី​ត្រៀម​ជួប​ ឥណ្ឌា ​​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧។ ​ថ្ងៃ​ច័ន​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧​​សប្ដាហ៍​ក្រោយ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ចំនួន ២៣​នាក់​ នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​​សាលា​បាល់ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​