យុវតី​​ខ្មែរ ១​រូប ​ប្រឡង​​ចូល​ផលិតកម្ម​យក្ស SM របស់​កូរ៉េ

  • 2017-03-11 04:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​ កម្ពុជា​ មួយ​រូប​​ឈ្មោះ Chan Thidaបាន​ចូល​រួម​ប្រកួត​​ដើម្បី​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​​ (Trainee) ដើម្បី​ក្លាយ​ជា​តារា​ K-Popប្រចាំ​ផលិតកម្ម​យក្ស SM Entertainment ​របស់ កូរ៉េ។

SM Global Audition ឆ្នាំ​ ២០១៧ នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ប្រទេស កូរ៉េ ចិន ជប៉ុន អាមេរិក កាណាដា និង ថៃ ហើយ​យុវតី កម្ពុជា​គឺ​បាន​ទៅ​ប្រឡង​ប្រជែង​នៅ​ប្រទេសថៃ ដោយ​នាង​បាន​ដាក់​ពាក្យ​តាម​ប្រព័ន្ធ Internet គឺ Online Audition ដែល​មាន​បេក្ខភាព​ ១០០០០ នាក់​ចូល​រួម តែ​ SM ជម្រុះ​យក​តែ ៥០០០ នាក់ ហើយ​ក្នុង​នោះ Thida ក៏​ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​នោះ​ដែរ។

បើ​យោង​ទៅ​តាម​ Page K-Pop World បាន​បញ្ជាក់​ថា​នៅ​រសៀល​ម៉ោង​២​នេះ បេក្ខនារី កម្ពុជា​របស់​យើង​នឹង​ត្រូវ​បង្ហាញ​សមត្ថភាព​ចំពោះ​មុខ​គណៈកម្មការ​របស់​ផលិត​កម្ម SM ហើយ សង្ឃឹម​ថា​នឹង​ទទួល​បាន​​លទ្ធផល​ល្អ​សម្រាប់ Audition នេះ។

SM Entertainment គឺ​ជា​ជម្រក​របស់​កំពូល​ក្រុម​ចម្រៀង​កូរ៉េ ជា​ច្រើន​ដូចជា S.E.S, BoA, TVXQ, Super Junior, Girls Generation (SNSD), Shinee, f(x), EXO, Red Velvet, NCT U, NCT 127, និង NCT Dream ជាដើម៕​​​​

Chan Thida បាន​បង្ហោះ​នៅលើហ្វេសប៊ុក

អត្ថបទ៖ Samedy

អត្ថបទថ្មី