អនាគត​បណ្ដាញ​សង្គម​ខ្មែរ Like Cambodia នឹង​ក្លាយ​ជា​បណ្ដុំ​អាជីវកម្ម​ទូទាំង​ប្រទេស

  • 2017-03-13 03:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ខ្មែរ​ Like Cambodia នឹង​​ក្លាយ​ជា​បណ្ដុំ​អាជីវកម្ម​សម្រាប់​គ្រប់​ម្ចាស់​ជំនួញ​ទាំង​អស់​ក្នុង​ប្រទេស។

លោក ស៊ាន វណ្ណារិទ្ធិ អ្នក​បង្កើត Like Cambodia បញ្ជាក់​ថា ដោយ​សារ​បច្ចុប្បន្ន​មាន​​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​​​គាំទ្រ​​បណ្ដាញ​សង្គម​វ័យ​ក្មេង​របស់​លោក​ច្រើន​ ថ្ងៃ​អនាគត​លោក នឹង​បន្ថែម​មុខងារ​លើ Store ក្នុង​បណ្ដាញ​​សង្គម​នេះ​ ដើម្បី​បម្រើ​ដល់​អាជីវកម្ម​គ្រប់​ប្រភេទ​ទូទាំង​​ប្រទេស ស្រដៀង​គ្នា​នឹង​កម្មវិធី TripAdvisor ដែរ។

​​ មុខងារ Store លើ Like Cambodia ស្ថាបនិក​រូប​នេះ​ថា នឹង​ដាក់​គ្រប់​ព័ត៌មាន​​របស់​ហាង សណ្ឋាគារ និង​អាជីវកម្ម​ជា​ច្រើន​ផ្សេង​ទៀត ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់ ងាយ​ស្រួល​ក្នុង​ការ​ទិញ​ឥវ៉ាន់​ ​កក់​សណ្ឋាគារ​នៅ​តាម​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស និង​ប្រើប្រាស់​សេវា​កម្ម​ជា​ច្រើន​​ផ្សេង​ទៀត។

លោក វណ្ណារិទ្ធ​ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ Like Cambodia ​ប្រមាណ​ជាង ២ពាន់​នាក់ និង​មាន​​ការ​ទាញ​យក​លើ Play Store ប្រមាណ​ជាង ៦ ០០០ ដង។

ស្ថាបនិក​ដែល​ប្រើ​ពេល​ ២ ឆ្នាំ​បង្កើត​បណ្ដាញ​សង្គម​សម្រាប់​ខ្មែរ​នេះ ថា​លោក នៅ​តែ​មាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​​អ្វី​ដែល​លោក​បាន​បង្កើត ព្រោះ​​មាន​​ពលរដ្ឋ​ខ្មែរ​​ជា​ច្រើន​នៅ​តែ​គាំទ្រ​ស្នាដៃ​របស់​លោក​​​ ហើយ​លោក​នឹង​ព្យាយាម​អស់​លទ្ធភាព​អភិវឌ្ឍ​បណ្ដាញ​សង្គម​ក្មេង​ខ្ចី​​ Like Cambodia កាន់​តែ​ប្រសើរ​ឡើង៕

អត្ថបទ៖ ផាន់និត