ធ្លាយ​រឿង Angelina Jolie ខំ​សាក់​យ័ន្ត​​ចង​ស្នេហ៍​ប្ដី​​ប្រពន្ធ​នៅ​ខ្មែរ ប៉ុន្តែ​​នៅ​តែ​បែក​គ្នា

  • 2017-03-13 03:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហូលីវូដ  Angelina Jolie ជា​មនុស្ស​ម្នាក់​ចូលចិត្ត​សិល្បៈ​សាក់ ដោយ​នាង​មាន​​ប្រមាណ​១៥​កន្លែង​លើ​ខ្លួន។ ហើយ​ថ្មី​ៗ​នេះ​មាន​ការ​បង្ហាញ​សាក់​ថ្មី​មួយ​ទៀត​របស់  Angelina ដែល​សាក់​ដោយ​អតីត​សង្ឃ​ថៃ​ម្នាក់។

តាម​ការ​ឲ្យ​ដឹង​ពី Mirror អតីត​សង្ឃ​ថៃ Ajarn Noo Kanpai  បាន​ហោះហើរ​ពី​ទីក្រុង​បាងកក​មក​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដើម្បី​មក​​​សាក់​ឲ្យ Jolie និង Brad Pitt ខណៈ​នាង​កំពុង​ថត​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា របស់​ខ្ញុំ​"។ ការ​សាក់​​នេះ​ធ្វើ​​តាម​​វិធី​បុរាណ ដោយ​ប្រើ​ដំបង​ដែក​និង​មាន​ម្ជុល​មុត​ស្រួច ដែល​មាន​ការ​ឈឺ​ចាប់​ជាង​ម៉ាស៊ីន​​សាក់​។

គ្រា​នោះ​ម្ដាយ​ចិញ្ចឹម​របស់ Maddox សាក់​យ័ន្ត​៣​កន្លែង​នៅ​ខាងក្រោយ​ខ្នង ស្រប​ពេល​ Brad សាក់​បែប​​សាសនា​ព្រះ​ពុទ្ធ​នៅ​លើ​ពោះ។ ចំពោះ​រូបភាព​ដែល​បាន​បង្ហាញ​នេះ គឺ​ថត​នៅ​ពេល​​​តារា​ទាំង​ពី​កំពុង​ថត​នៅ​កម្ពុជា កាល​ពី​ខែ កុម្ភៈ​ឆ្នាំ​មុន។

តាម​ការ​បញ្ជាក់​ពី Mirror រូប​យន្ត​​របស់​ Angelina និង Brad នេះ​​មាន​ន័យ​និង​គោលបំណង "ចង​ភ្ជាប់​ពួក​គេ​ជា​ប្ដី​ប្រពន្ធ" តែ​យ៉ាងណា​​​នៅ​ខែ កញ្ញា ឆ្នាំ​២០១៦ តារា​ល្បី​ទាំង​២​​ក៏​ចែក​ផ្លូវ​គ្នា​ដើរ។ តាម​ពិត​ទៅ អតីត​សង្ឃ​ថៃ Ajarn Noo Kanpaiបាន​សាក់​ឲ្យ Angelina Jolie ២​ដង​មក​ហើយ ដោយ​លើក​ទី​១​នៅ​ឆ្នាំ​២០០៣ និង​លើ​ទី​២​ឆ្នាំ​២០០៤៕ ​​

​​​​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី