កាយវិការ​​៦​យ៉ាង ​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​​ជំនឿ​ចិត្ត និង​ជោគជ័យ

  • 2017-03-14 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​​លោក​អ្នក​អញ្ជើញ​ទៅ​ណា​មក​ណា​​ទេ ភាសា​កាយ​វិការ​របស់​អ្នក​ត្រូវ​តែ​មើល​ទៅ​​មាន​ភាព​ស្វាហាប់ និង​ពោរពេញ​ដោយ​ថាមពល ជា​ពិសេស​ទឹក​មុខ ដំណើរ ​កាយវិការ​ដៃ ការ​ស្លៀកពាក់ ឬ​ម៉ូដ​សក់​ជា​ដើម។

ប្រសិន​បើ​​អ្នក​ធ្វើ​បាន​រឿង​ទាំង​នេះ​ហើយ​​ ការ​សន្ទនា​ឆ្លើយ​​ឆ្លង​ជា​​មួយ​មនុស្ស​ជុំវិញ​ក៏​មាន​ភាព​រលូន​​ទៅ​តាម​នោះ​ដែរ ​តែ​បើ​កាយ​វិការ​​មើល​ទៅ​ហាក់​រសាប់រសល់​នៅ​មិន​ស្ងៀម​ ពេល​អ្នក​សន្ទនា​ជា​មួយ​​ដៃ​គូ​ប្រាកដ​ណាស់​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​មិន​នឹងន​ ភ្លេច​មុខ​ភ្លេច​ក្រោយ​ជា​មិន​ខាន។

​បើ​យោង​​ទៅ​តាម​អ្នក​ជំនាញ​និយាយ​ថា​ កាយវិការ​អាច​​កែ​ប្រែ​គំនិត​របស់​មនុស្ស ​ គំនិត​អាច​កែ​ប្រែ​អាកប្បកិរិយា ហើយ​អាកប្បកិរិយា​អាច​កែ​ប្រែ​លទ្ធផល​ទទួល​បាន។ ដើម្បី​ឲ្យ​ទទួល​លទ្ធផល​​គាប់​ចិត្ត ​អ្នក​ជំនាញ​ផ្ដល់​ដំបូន្មាន​ឲ្យ​​គ្រប់​គ្នា​ស្វែង​យល់ ​និង​​ផ្លាស់​ប្ដូរ​ទម្លាប់​កាយវិការ​​ជាមួយ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម៖

១. ​កាយវិការ​បែប​មាន​ទំនុក​ចិត្ត៖ មនុស្ស​ជោគជ័យ​តែង​តែ​អង្គុយ​ត្រង់​ខ្លួន ស្លៀក​ពាក់​ឲ្យ​បាន​ស្អាត​បាត​តាម​កម្មវិធី ​និង​គិត​ក្នុង​ចិត្ត​ថា​នៅ​ទីនេះ​មានតែ​​ឯង​ខ្លួន​ទេ​មាន​ឥទ្ធិពល។ ការ​ទាក់​ទង​​ជាមួយ​មនុស្ស​​ក្បែរ​ខ្លួន​ត្រូវ​តែ​​ច្បាស់​លាស់​ និង​ម៉ឺង​ម៉ាត់​។

២. ​ទម្លាក់​ដៃ​ចុះ​ក្រោម៖ ពេល​​អ្នក​អោបដៃ​ ឬ​ដៃ​កាន់​អ្វី​មួយ​ក្នុង​ដៃ​ អ្នក​ហាក់​​មិន​មាន​ភាព​រហ័សរហួន​​​ក្នុង​ការ​បត់​បែន​បាន​លឿន​នោះ​ទេ។

៣. ​មិន​ត្រូវ​​ការ​កាយវិការ​​ដូច​គ្មាន​កម្លាំង៖ មនុស្ស​ជោគជ័យ​ពេល​អង្គុយ​ ឬ​ឈរ​តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ជាមួយ​នឹង​ការ​ផ្ចង់​ស្មារតី​ខ្ពស់​រង់​ចាំ​មើល​មនុស្ស​ជុំវិញ។

៤. ​រៀន​ធ្វើ​ទឹក​មុខ​ឲ្យ​រួសរាយ៖ ស្នាម​ញញឹម​​ប្រកប​ដោយ​ភាព​រួសរាយ​​តែ​ម៉ឺងម៉ាត់ អាច​​ជួយ​កាត់​បន្ថយ​អារម្មណ​តប់​ប្រមល់ ឬ​ស្ត្រេស​បាន និង​ធ្វើ​ឲ្យ​សមត្ថភាព​ការ​គិត​ស្ងប់ស្ងាត់​ល្អ​ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​មិន​តឹងតែង​ក៏​ដោយ​។​

៥. រៀន​ប្រើ​ក្រសែ​ភ្នែក​ឲ្យ​​មុត​៖ ​មនុស្ស​ជា​ច្រើន​ដឹង​ថា​ការ​សម្លឹង​ខ្លាំង​ធ្វើ​ឲ្យ​គេ​មើល​មក​​គិត​ថា​អ្នក​កំពុង​ភ័យ​​តក់​ស្លុត តែ​បើ​កែវភ្នែក​បែប​លឹប​ល​ៗ ​អ្នក​ត្រូវ​គេ​​ជឿ​ថា​ កំពុង​មាន​រឿង​លាក់​​​អ្វី​មួយ​ហើយ​។

៦. ​រៀន​ចាប់​ដៃ​ឲ្យ​ណែន៖ ក្រុម​បុគ្គល​ជោគជ័យ​ ឬ​មនុស្ស​​មាន​ឥទ្ធិពល​តែង​តែ​ចាប់​​ដៃ​ស្វាគមន៍​គ្នា​ជាមួយ​កាយវិការ​ស្វាហាប់ ​និង​​ជឿជាក់ ព្រោះ​នឹង​ធ្វើ​ឲ្យ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​​បាន​រលូន​ល្អ​ទៅ​មុខ​៕

ប្រភព៖ Careergirldaily   ប្រែ​សម្រួល៖ ឡេង ភារុណ