កម្មវិធី​លើ iPhone មួយ​នេះ កូនកាត់ IDM ទាញ​វីដេអូ​​អី​បាន​ម៉ា​ស្រឡាញ់​ លឿន​ដូច​ព្យុះ

  • 2017-03-14 03:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាច​ថា​​លំបាក​ដែរ​សម្រាប់​ប្រិយមិត្ត ប្រើ iPhone ហើយ​ចង់​បាន​វីដេអូ​និង​ MP3 ដាក់​ចូល​ទូរសព្ទ ព្រោះ​អី​កម្មវិធី​លើ iPhone ដូច​មិន​សូវ​​ជា​​ទូលំទូលាយ​ដូច​ពពួក Android ដោយ​ហេតុ​ Apple គិត​ពី​សុវត្ថិភាព​ខ្លាំង។ យ៉ាងណា​នៅ​តែ​មាន​កម្មវិធី​ ដែល​មិន​ត្រឹម​តែ​អាច​ឲ្យ​ប្រិយមិត្ត​ទាញ​យក​វីដេអូ​លើ​អ៊ីនធឺណិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច Convert វា​ទៅ​ជា MP3 បាន​ងាយ​ដូច​បក​ចេក​អ៊ីចឹងហើយ​ល្បឿន​លឿន​ដូច​ព្យុះ។

អ្នក​អាច​​ចូល​ទៅ App Store ហើយ​វាយ​ Turbodl រួច​ទាញ​កម្មវិធី​ដែល​មាន​សញ្ញា​ព្រួញ​​ខៀវ​​បាញ់​ចុះ​ក្រោម (ដូចរូប)។ ​កម្មវិធី​ TurboDL បើ​គិត​​ទៅ​​ស្ទើរ​តែ​អាច​ចាត់​ទុក​ថា​ជា IDM លើ iPhone ទៅ​ហើយ ព្រោះ​​​វា​អាច​ទាញ​យក​វីដេអូ​ណា​ដែល​កំពុង​ចាក់​លើ​ទូរសព្ទ​បាន​លឿន​លែង​និយាយ។ កាន់​តែ​ពិសេស​ វា​មាន​មុខងារ​​ដែល​អាច​​ផ្ទុក​វីដេអូ​​​ដោនឡូត​រួច​ ដាក់​ចូល​ក្នុង Library លើ iPhone ឬ Convert វា​ទៅ​ជា​ MP3 បាន​ម៉ាឆ្ងាញ់។

ក្រោយ​ទាញ​យក​រួច ចូល​ទៅ​កាន់​កម្មវិធី TurboDL នោះ​អ្នក​នឹង​ឃើញ Browser, Downloads, Files, Search និង Player ជាដើម។

Browse៖ អ្នក​អាច​វាយ​អាសយដ្ឋាន​​វិបសាយ​ណា​ក៏​បាន មិន​ថា Facebook, YouTube និង​ច្រើន​ផ្សេង​ទៀត ហើយ​រក​មើល​វីដេអូ​ដែល​ចង់​បាន រួច​ចាក់ (Play) វា បន្ទាប់​មក​​​នឹង​លោត​ផ្ទាំង​មួយ​ចេញ​មក ដែល​អាច​ឲ្យ​អ្នក Download វីដេអូ​នោះ​បាន ឬ​ចុច​លើ​សញ្ញា​រន្ទះ នៅ​ខាង​លើ​ជ្រុង​ខាង​ស្តាំ​ក៏​បាន។

ក្រោយ​ដោនឡូត​វីដេអូ​​​នោះ​រួច បើ​អ្នក​ចង់​ផ្ទុក​វា​លើ Library គ្រាន់​តែ​ចូល​ទៅ​ Downloads រួច​ចុច​លើ​វីដេអូ​​ទាញ​យក​រួច បន្ទាប់​មក ចុច​លើ​សញ្ញា​មូល​តូចៗ​បី​នៅ​ខាង​ស្តាំ​នៃ​វីដេអូ​​នោះ​ អ្នក​នឹង​ឃើញ៖

Play៖ អាច​ចាក់​វីដេអូ​ ចម្រៀង​នោះ​តែ​ភ្លាម​តែ​ម្តង។ Compress ៖ ត្រង់​នេះ​គឺ Zip (ដាក់​ជា​បណ្តុំ) វីដេអូ​នោះ​តែម្តង។ Share ៖ ចុច​ត្រង់​នេះ អ្នក​នឹង​ឃើញ​ Save Video។ ចុច​ត្រង់ Save Video នេះ វា​នឹង​ផ្ទេរ​​វីដេអូ​ទៅ Library តែ​ម្តង។

Convert to Audio ៖ អាច​ Convert វីដេអូ​ចម្រៀង​​ដោនឡូត​រួច ទៅ​ជា MP3។ គួរ​ឲ្យ​ស្តាយ​ MP3 លើ TurboDL មិន​អាច​ផ្ទេរ​ទៅ Music បាន តែ​ដូច​មិន​ជា​បញ្ហា​ទេ ព្រោះ​អ្នក​អាច​ចាក់​ចម្រៀង ឬ វីដេអូ​នោះ​ដោយ​ប្រើ Player មាន​ស្រាប់​លើ TurboDL តែម្តង។ ទោះ​អ្នក Lock ទូរសព្ទ ក៏​វីដេអូ​និង MP3 ទាំង​នោះ​នៅ​តែ​ចាក់​ដដែល។

គ្រាន់​តែ​អាន​ហើយ​មិន​អនុវត្ត​ មិន​ចេះ​ទេ ទាញ​ទូរសព្ទ​ទាញ​យក​ម៉ាភ្លេត​ទៅ​​ អាច​​ប្រើ​បាន​រហូត ហើយ​ម្យ៉ាង​ដើម្បី​កុំ​ឲ្យ​រអ៊ូ​អត់​មាន​អី​ដោនឡូត​វីដេអូ​លើក​ក្រោយ៕

ទាញយក TurboDL សម្រាប់ iOS

អត្ថបទ៖ ផាន់និត