ដឹង​យន្តហោះ​ខ្នាត​យក្ស​ហោះ​មួយ​ជើងៗ​​​​ ចំណាយ​អស់​ប៉ុន្មាន?

  • 2017-03-14 07:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្សិលមិញ​ប្រិយមិត្ត​បាន​ដឹង​ពី​បរិមាណ​​ប្រេង​ឥន្ធនៈ​ដ៏​ច្រើន​លើស​លប់​ដែល​យន្តហោះ​ដឹក​អ្នក​​ដំណើរ​ខ្នាត​យក្ស​អាច​ផ្ទុក​បាន។ ថ្ងៃ​នេះ​មក​ស្វែង​យល់​បន្ត​ពាក់​ព័ន្ធ​នឹង​យន្តហោះ​ខ្នាត​យក្ស​ដដែល ដោយ​និយាយ​អំពី​ការ​ចំណាយ​សម្រាប់​ការ​ហោះ​ហើរ​មួយ​ជើង។

Airbus A380-800

​​​ទិន្នន័យ​លម្អិត​របស់​ជើង​ហោះហើរ​ Qantas Airways ​នឹង​បង្ហាញ​ឲ្យ​ស្រួល​យល់​អំពី​ការ​ចំណាយ​ពេល​យន្តហោះ​ហោះ​មួយ​ជើងៗ។ សម្រាប់​ការ​ហោះ​ហើរ​រយៈពេល​ ១៤ ម៉ោង​របស់​យន្តហោះ​ Airbus A380-800 ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​ ទៅ​កាន់​ទីក្រុង​ Los Angeles សហរដ្ឋអាមេរិក​​គេ​ត្រូវ​ចំណាយ​ ៣០៥ ៧៣៥ ដុល្លារ។ ក្នុង​នោះ​​ត្រូវ​ចំណាយ​ ១១ ៤១៤ ដុល្លារ​​លើ​អាហារ ​និង​ ភេសជ្ជៈ​, ១២ ៦២៥ ដុល្លារ​លើ​បុគ្គលិក​ និង ៣៧ ១៥៧ ដុល្លារ​លើ​ពន្ធ​ព្រលានយន្តហោះ​ និង ​លើ​សេវាកម្ម​បង្ហាញ​ផ្លូវ។ ហើយ​ត្រូវ​ចាយ​​ប្រមាណ​ ២៤៤ ៥៣៩ ដុល្លារ​​ ​លើ​ប្រេង​ឥន្ធនៈ​​​ប្រើ​សម្រាប់​​ហោះ​​ហើរ​យន្តហោះ​​​ដែល​មាន​កៅអី​ ៤៨៤ កៅអី​នេះ។

Boeing 777-300ER

សម្រាប់​យន្តហោះ​ Boeing 777-300ER វិញ​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ស៊ីដនី​ ទៅ​កាន់​ទីក្រុង​ Los Angeles ដូច​គ្នា​ត្រូវ​ចំណាយ​ ១៩០ ៤៤២ ដុល្លារ។ ៩ ៦៥២ ដុល្លារ​ ចំណាយ​លើ​អាហារ ​និង​ ភេសជ្ជៈ, ៩ ៦៥៣ ដុល្លារ​លើ​បុគ្គលិក, ៣១ ១១៧ ដុល្លារ​លើ​ពន្ធ​ព្រលានយន្តហោះ​ និង ​លើ​សេវាកម្ម​បង្ហាញ​ផ្លូវ។ ចំណែក​ឯ​ប្រេង​ឥន្ធនៈ​ប្រើ​ដើម្បី​ហោះ​ហើរ​យន្តហោះ​ ៣៦១ កៅអី​នេះ​ត្រូវ​ចំណាយ​​លើស​ពី​ ១៤០ ០០០ ដុល្លារ៕

​​​​​​​​​

ប្រភព៖ OPShots   ប្រែ​សម្រួល៖ សុខហេង