មេ​ UFC ​​​​ឲ្យ​​​ប្រាក់​ Floyd & McGregor ​ម្នាក់​​២៥​លាន​ដុល្លារ​​ពី​លើ​ទៀត

  • 2017-03-15 07:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Dana White ​ប្រធាន​​​កីឡាករ​ប្រដាល់​ UFC ​​​នឹង​ផ្តល់​ប្រាក់​ឲ្យ​ Floyd Mayweather និង​ Conor McGregor ​​៥០​លាន​ដុល្លារ (ម្នាក់​២៥​លាន​ដុល្លារ) ​ដើម្បី​​​ត្រៀម​ព្រឹត្តិការណ៍​​ប្រកួត​ដ៏​ធំ​របស់​ពួកគេ​​ ​នៅ​ប៉ុន្មាន​ខែ​​ខាង​មុខ​នេះ។

កាល​ពី​អង្គារ​ម្សិល​មិញ ​សារព័ត៌មាន​ FloCambat ​បាន​ឲ្យ​ដឹង​ថា ​Floyd ​​នឹង​ឡើង​សង្វៀន​ប្រដាល់​ជា​ថ្មី​ ​ដោយ​ត្រូវ​ប៉ះ​​ជាមួយ​​កំពូល​អ្នក​ប្រដាល់​ UFC ​កីឡាករ​ McGregor ​ក្នុង​​វិញ្ញាសា​ប្រដាល់​សកល។ ​រីឯ​ការ​ប្រកួត ​នឹង​អាច​ធ្វើ​ឡើង​​​នៅ​សង្វៀន​ T-Mobile Arena ​ទីក្រុង Las Vegas ថ្ងៃ​ទី​១០ ខែ​មិថុនា ​ខណៈ​ដែល​ការ​ប្រកួត​នេះ​ ពួកគេ​បាន​ព្រមព្រៀង​គ្នា​ ​លើ​តម្លៃ​ប្រកួត​ម្នាក់​ ១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

យ៉ាងណាក្ដី ​ប្រធាន​​ UFC ​លោក​ Dana White ​បាន​​​ប្រាប់​ដល់​ LA Times ​ថ្ងៃ​នេះ​ថា ​​កីឡាករ​ទាំង​ពីរ​រូប​នេះ​ ​​នឹង​ឡើង​វ៉ៃ​ជាមួយ​គ្នា​មែន ប៉ុន្តែ​​​​អាច​មិន​ធ្វើ​នៅ​ខែ​មិថុនា​ទេ ព្រោះ​​វា​ឆាប់​​ពេក ដូច្នេះ​លោក​ជឿ​ថា ​ពួកគេ​អាច​នឹង​ឡើង​សង្វៀន​ នៅ​ខែ​កញ្ញា​ខាង​មុខ។ សេចក្ដីរាយការណ៍​​ដដែល​បន្ថែម​ថា ​បុរស​សញ្ជាតិ​​អាមេរិក ​វ័យ​៤៧​ឆ្នាំ​រូប​នេះ​ គ្រោង​នឹង​ផ្ដល់​ប្រាក់​ឲ្យ​ពួកគេ​ពី​លើ​ម្នាក់​២៥​លាន​ដុល្លារ​ទៀត​ផង​ដែរ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​