ចេញ​ថត​ជាង​២ខែ​ "មន្ត​ស្នេហ៍​លេខា" ដំណើរ​ការ​ដល់​ណាហើយ?(មានវីដេអូ)

  • 2017-03-16 03:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចេញ​ដំណើរ​ការ​ថត​រឿង​ "មន្ត​ស្នេហ៍​លេខា" ដែល​ដក​ស្រង់​ចេញ​ពី​ប្រលោម​លោក​ Sabayបាន​រយៈ​ពេល​ជាង​២​ខែ​មក​នេះ​  ដឹកនាំ​រឿង​ដោយ​សាស្ត្រាចារ្យ​សាលា​មធ្យម​​វិចិត្រ​សិល្បៈ​ភ្នំពេញ​ផ្នែក​នាដសាស្រ្ត អ៊ុំ វុឌ្ឍី មាន​រឿង​រ៉ាវ​​បារម្ភ​ច្រើន​ដែល​បាន​ជួប​ប្រទះ។

កាលថ្ងៃ​ក្រុង​ពាលី

ដោយសារ​សិល្បករ​សម្ដែង​ភាគ​ច្រើន​ សុទ្ធ​តែ​មាន​រឿង​ច្រើន​នៅ​ក្នុង​ដៃ ពេល​វេលា​សម្រាប់​ថត​រឿង​បែង​ចែក​ថ្ងៃ​គ្នា ភាពយន្ត​មួយ​នេះ​ទម្រាំ​តែ​បាន​ជុំ​គ្នា​ គឺ​ពិបាក​​។ ​មួយ​វិញ​ទៀត​ក្រុម​ការងារ​ក៏​សំខាន់​ បើ​មិន​មាន​ការ​យោគយល់​អធ្យាស្រ័យ​គ្នា​នោះ​ ដំណើរ​នៃ​ការ​ថត​រឿង​ រឹត​តែ​មិន​បាន​រលូន​។

ជាក់​ស្តែង​កាល​ចេញ​ថត​ដំបូង​ សាស្រ្តា​ចារ្យខាង​លើ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្រុម​ការងារ​នៅ​មិន​ទាន់​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ជា​ហេតុ​ធ្វើ​ធ្វើ​ឲ្យ​ប្លង់​មួយ​ចំនួន​​ពិបាក​ក្នុង​ការ​ទទួល​យក។ ប៉ុន្តែ​ក្រោយ​ពី​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ យូរ​ទៅ​ក្រុម​ការងារ​ទាំង​មូល​ ទាំង​សិល្បករ​ មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ល្អ ព្រម​ទាំង​ចេះ​យោគយល់​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ទទួល​បាន​ប្លង់​ល្អ​ដូច​អ្វី​ដែល​ចង់​បាន​។

មួយ​វិញ​ទៀត​ប្លង់​​មួយ​ចំនួន​ដូចជា ប្លង់​វីឡា និង​ កន្លែង​ធ្វើការ​ របស់តួ​អង្គ សេនី ពិបាក​រក​និង​មាន​ច្រើន​ជាង​គេ រហូត​ទៅ​ដល់​៦១​ឆាក ដែល​មាន​៣០១ សេកង់​ ព្រម​ទាំង​រក​មិន​សូវ​​បាន​ដូច​ចិត្ត​១០០ភាគរយ​ឡើយ តែ​យ៉ាង​ណា​នៅ​តែ​ខំ​​រៀប​ចំ​ដេគ័រ​ឲ្យ​មាន​ភាព​ទាក់​ទាញ​។

ដោយឡែក​ថ្ងៃនេះ​ "មន្ត​ស្នេហ៍​លេខា" ចេញ​ថត​ប្លង់​មួយចំនួន​នៅ​ឯ​ខេត្ត​សៀមរាប​ចំនួន​ ៥​ថ្ងៃ​ ហើយ​ក្រុម​ការងារ​នឹង​ព្យាយាម​ផ្តិត​យក​រូបភាព​ និង​សកម្មភាព​នានាមក​ចែក​ជូន​ប្រិយ​មិត្ត​ដែ​ល​ទន្ទឹង​រង់ចាំ​រឿង​នេះពេល​ក្រោយ។

ខាង​ក្រោម​នេះ​ជា​សកម្មភាព​ថត​កន្លង​មក៖

អត្ថបទ៖ ថា ម៉ាលីដា