Pep ស្ទើរ​ក្អួត​ឈាម! Monaco ​ទម្លាក់​ Man City ចេញ​ពី​​ UEFA Champions League

  • 2017-03-15 23:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ AS Monaco ​​លេង​នៅ​លីគ​កំពូល​បារាំង​ បាន​​ទម្លាក់​ក្រុម​ខ្លាំង​អង់គ្លេស​ Manchester City ​ចេញ​ពី​ UEFA Champions League ​ហើយ​ បន្ទាប់​ពី​ពួកគេ​ឈ្នះ​ ៣-១ ​ក្នុង​ការ​ប្រកួត​​វគ្គ​១៦​ក្រុម​ ជើង​ទី​២​​យប់​មិញ ​និង​សរុប​ទាំង​២​ជើង​ ស្មើ​គ្នា ៦-៦ ​ប៉ុន្តែ​ឈ្នះ​បាល់​ក្រៅ​ដី។

Man City ​​ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ Pep Guardiola ​បាន​យក​ឈ្នះ​​ Monaco ​នៅ​ទឹក​ដី​អង់គ្លេស​ ៥-៣ ​ប៉ុន្តែ​យប់​មិញ​បែរ​ជា​ភ្លាត់​ចាញ់​ ៣-១ ​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​​ចង់​ឈ្នះ​ពាន​ UEFA Champions League ​របស់​ពួកគេ ​ត្រូវ​បញ្ចប់​ត្រឹម​នេះ។

ការ​ប្រកួត​យប់​មិញ ​Kylian Mbappe Lottin ​បាន​ស៊ុត​ឲ្យ​ Monaco ​នាំ​មុខ​​មុន តាំង​ពី​នាទី​ទី​៨ និង​ Fabinho ​ស៊ុត​គ្រាប់​ទី​២ នាទី​២៩។ ចូល​តង់​ទី​២ ​នាទី​៧១ កីឡាករ​វ័យ​ក្មេង​ Leroy Sane ​បាន​ស៊ុត​ឲ្យ​ Man City តាម​ពី​ក្រោយ​ ២-១ ​វិញ​នាទី​៧១ ​​ប៉ុន្តែ​​ត្រូវ​ Tiemoue Bakayoko ​តែត​គ្រាប់​ទី​៣ ឲ្យ​ Monaco ​យ៉ាង​អស្ចារ្យ ​នាទី​៧៧។

ចំណែក​ឯ​១​គូ​ទៀត​ Atletico Madrid ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ ​បន្ទាប់​ពី​​ស្មើ​ Bayer Leverkusen ​០-០ ​នៅ​ទឹក​ដី​អេស្ប៉ាញ​​យប់​មិញ ​ប៉ុន្តែ​ពួកគេ​បាន​ឈ្នះ​ ៤-២ ​នៅ​ទឹក​ដី​អាល្លឺម៉ង់ ​កាល​ជើង​ទី​១៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​