ពិការ​ដៃ​សងខាង​ប្រើ​មាត់​ចាប់​ចង្កឹះ​វាយ​អក្សរ​ និពន្ធ​សៀវភៅ​លក់

  • 2017-03-16 01:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី Wang Chunhui អាយុ​៤៥​ឆ្នាំ ជា​អ្នក​និពន្ធ​សៀវភៅ​ល្បី​​ឈ្មោះ​ម្នាក់​នៅ​ទីក្រុង Chaoyang ​ខេត្ត​ Liaoning ប្រទេស​ចិន ​បាន​​កើត​ជំងឺ​ពិការ​អវយវៈ​ដៃ​ជើង​ទាំង​៤​ គួរ​ឲ្យ​អាណិត​តាំង​ពី​នៅ​កុមារ។

អ្នក​ស្រី​​មិន​បាន​ចូល​រៀន​ទេ ប៉ុន្តែ​ម្ដាយ​របស់ Wang ​បាន​បង្រៀន​គាត់​ឲ្យ​​ចេះ​ដឹង​តិច​តួច​នៅ​ផ្ទះ​។ រយៈ​ពេល​ជាង ១០​ឆ្នាំ​ អ្នក​ស្រី Wang ​បាន​ទទួល​ការ​ស្រលាញ់ និង​លើក​ទឹក​ចិត្ត​ពី​ឪពុក​ម្ដាយ​យ៉ាង​ខ្លាំង។ ការ​ផ្ដល់​កម្លាំង​ចិត្ត​បែប​នេះ​បាន​ធ្វើ​ឲ្យ​គាត់​អាច​រៀន​ចេះ​និពន្ធ​សៀវភៅ និង​វាយ​អក្សរ​លើ​កុំព្យូទ័រ​បាន​ ដោយ​ប្រើ​មាត់​ចាប់​ចង្កឹះ​វាយ​អក្សរ​ម្ដង​មួយ​តួ​ៗ​ជំនួស​ដៃ។

អ្នក​ស្រី​និពន្ធ​បាន​សៀវភៅ ៨​ក្បាល​ដោយ​ប្រើ​ចង្កឹះ​​វាយ​លើ​ក្ដារ​ចុច និង​ទទួល​ការ​គោរព​កោត​សរសើរ​ជា​​ច្រើន​ពី​មនុស្ស​ជុំវិញ៕

ប្រភព៖ people.cn   ប្រែ​សម្រួល៖ ឡេង ភារុណ