ទំព័រ​ផ្លូវការ​ HTC​ បង្ហើប​ដំណឹង​ពិសេស​ទៀត​ហើយ​ពី​ការ​ដាក់​បង្ហាញ​ស្មាតហ្វូន​ថ្មី

  • 2017-03-16 01:23:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​ទៅ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ HTC​ Taiwan​ ដែល​មាន​អ្នក​ចុច​ចូលចិត្ត​ជាង​​ 77​ ម៉ឺន​នាក់​បាន​បង្ហាញ​នូវ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​ថ្មី​មួយ​សន្លឹក​ទៀត​ក្រោម​ចំណង​ជើង​​"Unexpected Surprise”​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​មាន​តួឯក​ស្មាតហ្វូន​ថ្មី​ដាក់​បង្ហាញ​នូវ​ថ្ងៃ​ទី​ ២០ មិនា​ ខាងមុខ​នេះ។​​

គួរ​ឱ្យ​សោក​ស្ដាយ​ណាស់​នៅ​ក្នុង​រូបភាព​មួយ​សន្លឹក​នោះ​ពុំ​បាន​បង្ហើប​ប្រាប់​ពី​តម្រុយ​ខ្លះៗ​ជុំវិញ​រូបរាង​​ស្មាតហ្វូន​នោះ​ឡើយ ខណៈ​មាន​តែ​ពាក្យ​មួយ​ឃ្លា ​”Spring is coming” ប៉ុណ្ណោះ។​

កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ ក្រុមហ៊ុន​តៃវ៉ាន់​ខាងលើ​បាន​ដាក់​បង្ហាញ​នូវ​ស្មាតហ្វូន​ម៉ូឌែល​ HTC U Ultra​ដែល​មាន​ការ​ចាប់អារម្មណ៍​ពីសំណាក់​អ្នក​ប្រើប្រាស់​នៅ​ប៉ែក​អឺរ៉ុប។

ប្រភព៖ gsmarena

ប្រែសម្រួល៖ កៅ រក្សា