​ក្លឹប​បង្ហាត់​វាយ​សី​ដ៏​ទំនើប​មួយ​កន្លែង ​ឲ្យ​ក្មេងៗ​ហាត់​មិន​​​គិត​ប្រាក់

  • 2017-03-16 03:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​​កីឡា​វាយ​សី​ខេមរៈ​ ដែល​មាន​​ទីតាំង​នៅ​ផ្លូវ ២៨១ សង្កាត់​បឹង​កក់​១ ខណ្ឌ​ទូល​គគ ​​បើក​​​បង្ហាត់​ក្មេង​ៗ​ចន្លោះ​​ពី​អាយុ​ ៥​ឆ្នាំ​ដល់ ១៥​ឆ្នាំ​មិន​គិត​ប្រាក់។

បើ​តាម​លោក​ ម៉ោ ចាន់​ថុន ​អ្នក​គ្រប់​គ្រង​ក្នុង​ក្លឹប​ខាង​លើ​​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​របស់​លោក​មិន​ត្រឹម​តែ​​បង្ហាត់​ក្មេង​ៗ​មិន​យក​ប្រាក់​នោះ​ទេ ​ថែម​ទាំង​ឧបត្ថម្ភ​ជា​សម្ភារៈ​​កីឡា​ជួន​ដល់​​ពួក​គេ​​មួយ​ឈុត​ទៀត​ផង។ ​ការ​ផ្ដល់​ឲ្យ​ក្មេង​ៗ​ហាត់​មិន​គិត​ប្រាក់​នេះ​​ក្នុង​ទិស​ដៅ​​ជួយ​បណ្ដុះ​បណ្ដាល​ធន​ធាន​កីឡាករ​ជូន​ជាតិ ហើយ​ជា​ពិសេស​គឺ​​​ចង់​ជួយ​ស្វែង​រក​កីឡាករ​ល្អ​ៗ ដើម្បី​ត្រៀម​ចូល​រួម​ស៊ីហ្គេម​ឆ្នាំ​២០២៣។

​​គ្រូ​ជំនួយ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បន្ថែម​ថា ​តាំង​ពី​បង្កើត​ក្លឹប​នេះ​មក​ដល់​បច្ចុប្បន្ន​បាន​បណ្ដុះ​ធន​ធាន​កីឡាករ​ឲ្យ​បាន​ជាប់​ជម្រើស​ជាតិ​បាន​ជិត១០​​រូប​​រួច​មក​ហើយ។ ​កីឡាករ​អាជីព​ដែល​បណ្ដុះ​បណ្ដាល​​ចេញ​ពី​​ទីនេះ​ភាគ​ច្រើន​គឺ​ផ្ដើម​ចេញ​ពី​មិន​ចេះ​លេង​កីឡា​នេះ​សោះ​តែ​ម្ដង។

​ចង់​ដឹង​ថា​តើ​លោក ម៉ោ ចាន់​ថុន និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​