​​មុន​ឡើង​ផ្ទះ​ រៀបអាពាហ៍ពិពាហ៍​ ឬ​បើក​ហាង​ថ្មី​​ គួរ​មើល​រាសី​​​​​​​ថ្ងៃ​ទាំង​៧​​នេះ​សិន

  • 2017-03-23 09:28:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់​ ខ្មែរ​បុរាណ​ចូល​ចិត្ត​គន់​គូរ​​ មើល​រាសី​ល្អ​អាក្រក់​ជាមុន​សិន​​ ​​ទើប​ចាប់​ផ្ដើម​ប្រារព្ធ​រៀប​ចំ​​​នូវ​ពិធី​សំខាន់​ៗ​នានា​។​ ការ​ធ្វើ​បែប​នេះ​ក៏​ដោយ​សារ​តែ​ ពួក​គាត់​ចង់​បាន​នូវ​​សិរី​សួស្ដី​​​ និង ​​ប្រកប​កិច្ចការ​ងារ​ទាំង​នោះ​​អោយ​មាន​ភាព​ជោគជ័យ​ផង​ដែរ​​។​ ខាង​ក្រោម​នេះ​គឺ​ជា​រាសី​ថ្ងៃ​ទាំង​៧​ ​ដែល​ចាស់​បុរាណ​ខ្មែរ​បាន​ចង​ក្រង​​ទុក​ក្នុង​តម្រា​៖​

ថ្ងៃ​អាទិត្យ​

បុរាណ​ប្រាប់​ថា​ ថ្ងៃ​អាទិត្យ​គឺ​​មាន​ឈ្មោះ​ថា​​ ពេជ្រ​ឫក្ស​ បើ​សង់​ផ្ទះ​ ឡើង​ផ្ទះ​ថ្មី​ រៀប​អាពាហ៍ពិពាហ៍​ នឹង​ល្អ​​ប្រសើរ​ មាន​ជោគ​ជ័យ​សិរី​មង្គល​ តែ​​​ហាម​មិន​អោយ​កោរ​ជុក​ និង ​មិន​អោយ​ទទួល​ទិញ​របស់​ទ្រព្យ​​ឡើយ​​មាន​តម្លៃ​ខ្ពស់​ឡើយ​។​ ​បើ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្លូវ​ឆ្ងាយ​​នឹង​មាន​​​ជ័យ​ ​ប្រកប​ដោយ​សុវត្ថិភាព​​។​

ថ្ងៃ​ច័ន្ទ​

​​បុរាណ​ប្រាប់​ថា​​ ថ្ងៃ​ច័ន្ទ​​ មាន​ឈ្មោះ​ថា​​មនុស្ស​ឫក្ស​ បើ​ឡើង​ផ្ទះ​ថ្មី​នឹង​ល្អ​ប្រសើរ​ តែ​កុំ​អូស​ទូក​ សំពៅ​ ឬ​ កប៉ាល់​ ​ឡើង​ពី​ទឹក​អោយ​សោះ​។​ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​តាំង​ទី​នៅ​វត្ត​អារាម​ កុំ​ធ្វើ​ធ្មេញ​ រឺ ដាំ​ធ្មេញ​អោយ​សោះ​​។ ថ្ងៃ​ច័ន្ទ​នេះ​​ដែរ​ បុរាណ​ហាម​មិន​អោយ​ធ្វើ​អាវុធ​​យុទ្ធភណ្ឌ​​នោះ​ឡើយ​​។​

ថ្ងៃ​អង្គារ​

​​ខ្មែរ​បុរាណ​ពោល​ថា​ ថ្ងៃ​អង្គារ​​​មាន​ឈ្មោះ​ថា​ ពេជ្រ​ឫក្ស​។​ លោក​ហាម​មិន​អោយ​សង់​ផ្ទះ​ ​ឬ​ ឡើង​ផ្ទះ​​ថ្មី។​​ កុំ​រៀប​ការ​ និង ទិញ​ដូរ​របស់​​ដែល​មាន​តម្លៃ​ខ្ពស់​។​ ​បើ​ចេញ​ទៅ​ក្រៅ​នឹង​​ល្អ​ ហើយ​បើ​សង់​គុហា​នឹង​ឧត្ដុង្គឧត្ដម​។

ថ្ងៃ​ពុធ​

​​​ខ្មែរ​បុរាណ​​ តែង​និយាយ​ថា​​ ថ្ងៃ​ពុធ​​ឈ្មោះ​ថា​ សិទ្ធិ​ឫក្ស​ បើ​តាំង​ទី​នៅ​អារាម​នឹង​ល្អ​ប្រសើរ​ ប៉ុន្តែ​កុំ​​ទទួល​សង់​វិហារ​អោយ​សោះ​។​ ​

​ថ្ងៃ​ព្រហស្បតិ៍​

​ចំពោះ​ថ្ងៃ​ព្រហស្បតិ៍​វិញ​គឺ​មាន​ឈ្មោះ​ថា​​ឫក្ស​ ចាស់​បុរាណ​ហាម​មិន​អោយ​ឡើង​ផ្ទះ​ថ្មី​នោះ​ទេ​ ប៉ុន្តែ​ការ​ងារ​ផ្សេង​ៗ​អាច​ធ្វើ​បាន​ ព្រោះ​វា​នឹង​ល្អ​ប្រសើរ​។​

ថ្ងៃ​សុក្រ

​បុរាណាចារ្យ​បាន​​ផ្ដាំ​កូន​ចៅ​ទុក​ថា​ ថ្ងៃ​សុក្រ​​ជា​ថ្ងៃ​​សុខុម​ឫក្ស​ ដោយ​លោក​ហាម​មិន​អោយ​ដាក់​ទូក​ សំពៅ​ ឬ​ កប៉ាល់​ចុះ​ទឹក​នោះ​ឡើយ​។​ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​នោះ​ទេ​ តែ​បើ​ធ្វើ​ការ​នៅ​នឹង​កន្លែង​វិញ​ គឺ​ច្បាស់​ជា​ល្អ​ឧត្តុង្គ​ឧត្ដម​ណាស់​។

ថ្ងៃ​សៅរ៍​

​​​​​​ចំពោះ​ថ្ងៃ​សៅរ៍​វិញ​ ខ្មែរ​បុរាណ​ហៅ​ថា​ជា​ថ្ងៃ​ពេជ្រ​ឫក្ស​ ដោយ​​គាត់​ហាម​មិន​អោយ​សង់​ផ្ទះ​ ឬ ឡើង​ផ្ទះ​ថ្មី​នោះ​ឡើយ​។​ មិន​តែប៉ុណ្ណោះ​ អ្នក​ដែល​ចូល​ម្លប់​ ឬ​ រៀប​​មង្គល​ការ​ក្នុង​ថ្ងៃ​នេះ ​ក៏​មិន​ល្អ​​នោះ​ដែរ​។​ មួយ​វិញ​ទៀត​​​កុំ​ទិញ​ ឬ លក់​​របស់​ទ្រព្យ​ដែល​មាន​តម្លៃ​​​អោយ​សោះ​។​​​