អាល់ប៊ុមថ្មី T-ara នឹងធ្វើឲ្យអ្នកគាំទ្រស្រក់ទឹកភ្នែក
- 2017-03-16 06:42:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាល់ប៊ុមថ្មី T-ara នឹងធ្វើឲ្យអ្នកគាំទ្រស្រក់ទឹកភ្នែក
ចន្លោះមិនឃើញ
អាចជាដំណឹងដែលគួរឲ្យរីករាយ និងសោកស្តាយខ្លាំង សម្រាប់អ្នកគាំទ្រ ដោយសារក្រុមសំណព្វចិត្តរបស់ពួកគេ T-ara នឹងចេញអាល់ប៊ុមថ្មីមួយទៀត នៅខែឧសភា ខាងមុខនេះ។
ផលិតកម្ម MBK ដែលជាផលិតកម្មផ្ទាល់របស់ក្រុមចម្រៀងនារីមួយនេះ បានលើកឡើងថា អាល់ប៊ុមថ្មីរបស់ក្រុម T-ara នឹងត្រូវចេញនៅថ្ងៃទី ១៧ ខែឧសភា ខាងមុខនេះ។ នេះជាដំណឹងល្អ ប៉ុន្តែជាមួយគ្នានេះ វាក៏បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍មិនសប្បាយចិត្ត និងសោកស្ដាយខ្លាំងដែរ ដោយសារ អាល់ប៊ុមថ្មីនេះ ក៏ជាអាល់ប៊ុមចុងក្រោយរបស់ក្រុមចម្រៀងដែលមានសមាជិក ៦នាក់ មួយនេះដែរ។
T-ara នឹងចេញអាល់ប៊ុមរបស់ខ្លួន ព្រមទាំងបន្តផ្សព្វផ្សាយទាំងក្នុងប្រទេសកូរ៉េ និងក្រៅប្រទេសផងដែរ។ មួយវិញទៀត ក្រុមចម្រៀងមួយនេះ ក៏មានគម្រោងផ្សព្វផ្សាយស្នាដៃថ្មីរបស់ពួកគេនេះ រហូតដល់ខែ មិថុនា ប៉ុន្តែចំពោះសមាជិកណាខ្លះដែលមានវត្តមាន នៅពេលនោះ នឹងត្រូវជូនព័ត៌មានជាបន្ត បន្ទាប់ពីធ្វើការសម្រេចជាចុងក្រោយ រវាងផលិតកម្ម និង T-ara ៕