ទីបំផុត សាន់ដេ សម្រេចដូរចំណងជើងបទ "លលកស្រីយំ" ហើយ ក្រោយផ្ទុះប្រតិកម្មពីម្ចាស់ដើម!
- 2017-03-17 02:00:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត សាន់ដេ សម្រេចដូរចំណងជើងបទ "លលកស្រីយំ" ហើយ ក្រោយផ្ទុះប្រតិកម្មពីម្ចាស់ដើម!
ចន្លោះមិនឃើញ
ម្សិលមិញក្រោយពីព័ត៌មានដែលម្ចាស់ដើមអ្នកបទ "លលកវាយំ" ប្រតិកម្មក្នុងរឿងការយកបទលោកទៅផលិតថ្មី និងមានកែចំណងជើងនិងប៉ារ៉ូល ពេលនេះសាន់ដេបានសម្រចចិត្ត និងទទួលការព្រមព្រៀងពីម្ចាស់បទហើយ។
យប់មិញនេះ សាន់ដេបានបង្ហោះសារមួយថា "ថ្ងៃនេះផលិតកម្ម សាន់ដេ សុំធ្វើការកែសម្រួលចំណងជើងបទ "លលកស្រីយំ" ទៅតាមបទដើម ដែលមានចំណងជើងថា លលកវាយំ ដែលម្ចាស់ដើមនិពន្ធបទភ្លេង និង ទំនុកច្រៀងឈ្មោះ រិត សុន្ទសារី (វ៉ែន សុន)”។
ឯវ៉ែន សុន ម្ចាស់បទដើមប្រាប់មកខាង Sabay ព្រឹកមិញនេះថា ខាងសាន់ដេបានទូរស័ព្ទទៅធ្វើការសុំទោសលោករួចរាល់ និងព្រមព្រៀងកែប្រែចំណងជើងដូចបទដើមវិញ រួមទាំងប្រើឈ្មោះលោកជាអ្នក និពន្ធបទភ្លេង និង ទំនុកច្រៀង។ លោកបន្តថា "ត្រឹមប៉ុណ្ណេះខ្ញុំអស់ចិត្តហើយ រឿងគេយកទៅកែមានរ៉េបអី ពិរោះ មិនពិរោះស្រេចតែគេខ្ញុំមិនប្រកាន់ទេ"។