​ឃើញ​​ថ្លៃ​​​ដើម​ផលិត​ស្មាតហ្វូន​ទាំង​នេះ​ហើយ​សឹង​ក្អួត​ឈាម

  • 2017-03-17 08:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ស្មាតហ្វូន​កាន់​តែ​ទូលាយ​និង​កាន់​តែ​មាន​ការ​អាប់ដេត​ច្រើន​ទៅៗ​ ដែល​​ឥឡូវ​នេះ​អ្នក​អាច​ជ្រើស​រើស​ស្មាតហ្វូន​ល្អ​ពី​ក្រុមហ៊ុន​​ល្បីៗ​ដូច​ជា​ Samsung, Apple, HTC ឬ LG បាន​ដោយ​ងាយ​ស្រួល។ យ៉ាងណាក្ដី​មាន​អតិថិជន​ជា​ច្រើន​ពិត​ជា​ចង់​ដឹង​ថ្លៃ​​ចំណាយ​ពិត​ប្រាកដ​លើ​ស្មាតហ្វូន​ដែល​ពួក​គេ​បាន​ទិញ។

#បញ្ជាក់​ថា​តម្លៃ​​លក់​រាយ​ខាង​ក្រោម​ជា​តម្លៃ​ទីផ្សារ​បរទេស​

@ iPhone 7 (32 GB) ៖ ចំណាយ​ ២២៤,៨ ដុល្លារ លក់​រាយ​តម្លៃ​ ៦៤៩ ដុល្លារ

@ iPhone 6s Plus (16 GB) ៖ ចំណាយ​ ២៣៦ ដុល្លារ លក់​រាយ​តម្លៃ​ ៧៤៩ ដុល្លារ

@ iPhone 6s Plus (64 GB) ៖ ចំណាយ​ ២៥៣ ដុល្លារ លក់​រាយ​តម្លៃ​ ៨៤៩ ដុល្លារ

@ iPhone 6s (16 GB) ៖ ចំណាយ​ ២១១,៥ ដុល្លារ លក់​រាយ​តម្លៃ​ ៦៤៩ ដុល្លារ

@ Google Pixel (32GB) ៖ ចំណាយ​ ២៨៥,៧៥ ដុល្លារ លក់​រាយ​តម្លៃ​ ៧៦៩ ដុល្លារ

@ Galaxy S6 (32GB) ៖ ចំណាយ​ ២៧៥,៥ ដុល្លារ លក់​រាយ​តម្លៃ​ ៦៩៩,៩៩ ដុល្លារ

​​​​​​​​​@ Galaxy S6 Edge (64GB) ៖ ចំណាយ​ ២៩០,៤៥ ដុល្លារ លក់​រាយ​តម្លៃ​ ៧៩៩,៩៩ ដុល្លារ

​​​​​​​​@ Galaxy S7 (32GB) ៖ ចំណាយ​ ២៥៥ ដុល្លារ លក់​រាយ​តម្លៃ​ ៥៩៩ ដុល្លារ

រំលឹក​ថា​​ការ​ចំណាយ​លើ​ការ​ផលិត​ស្មាតហ្វូន​ទាំង​ប៉ុន្មាន​ម៉ូដែល​ខាង​លើ​មិន​បាន​គិត​បញ្ចូល​​​ការ​ចំណាយ​ដទៃ​ដូច​ជា​ ទីផ្សារ​, ស្រាវ​ជ្រាវ​ និង អភិវឌ្ឍ, ការ​ចែក​ចាយ, ថ្លៃ​ពលកម្ម ឬ ការ​វេចខ្ចប់ ហេតុ​នេះ​ក្រុមហ៊ុន​មិន​ជា​ចំណេញ​អ្វី​ច្រើន​​ឡើយ​ពី​ផលិតផល​របស់​ពួក​គេ៕

ប្រភព៖ TechWalls   ប្រែ​សម្រួល៖ សុខហេង