មិន​ធម្មតា​មែន​ក្មេង​ៗ​​​​ មាន​​សមត្ថភាព​ផ្នែក​គំនូរ​ រហូត​ជាប់​​​​ជយលាភី​​ថ្នាក់​​ជាតិ​​គំនូរ​​រថយន្ត​​តូយ៉ូតា​

  • 2017-03-18 05:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គង់ នួន ប្រធាន​ក្រុមហ៊ុន​តូយ៉ូតា​(ខេម​បូឌា) បាន​ឲ្យ​ដឹងថា សម្រាប់​ការ​ប្រកួត​ប្រជែង​នា​ឆ្នាំ​នេះ​ក្រុមហ៊ុន​ទទួល​បាន​ផ្ទាំង​គំនូរ​ពី​បេក្ខជន​ដែល​ដាក់​ពាក្យ​ចូល​រួម​មាន​ចំនួន ៤៧៥ ផ្ទាំង ដែល​ប្រមូល​បាន​ពី​ការ​ប្រកួត​គូរគំនូរ​នៅតាម​សាលា​ឯកជន​ផ្សេងៗ​ក្នុង​ក្រុង​ភ្នំពេញ។

ចំពោះ​កម្មវិធី​ប្រកួត​ប្រជែង​គូរ​គំនូរ​នេះ ចាប់​ផ្ដើម​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី ០១ ខែ​តុលា​ ឆ្នាំ ២០១៦ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ ២០១៧។ ក្នុង​ចំណោម​រូប​គំនូរ​ទាំង ៤៧៥ ផ្ទាំង យើង​បាន​បែង​ចែក​ជា​បី​ប្រភេទ​សំខាន់ៗ៖ ប្រភេទ​ទី ១​(សម្រាប់​ក្មេង​អាយុ​ក្រោម​ ៨ ឆ្នាំ) មាន​ចំនួន ៨៧ ផ្ទាំង ប្រភេទ​ទី ២(សម្រាប់​ក្មេង​អាយុ​ចាប់​ពី ៨​ឆ្នាំ​ទៅ ១១ ឆ្នាំ) មាន​ចំនួន ២៥២ ផ្ទាំង និង​ប្រភេទ​ទីឲបី(សម្រាប់​ក្មេង​អាយុ​ចាប់​ពី ១២ ដល់ ១៥ ឆ្នាំ) មាន​ចំនួន ១៣៥ ផ្ទាំង។

ក្រោយ​ពី​គណៈកម្មការ​បាន​ធ្វើ​កំណែ​និង​វាយ​តម្លៃ​យ៉ាង​សុក្រឹត​និង​ម៉ត់​ចត់​​លើ​ផ្ទាំង​គំនូរ​ទាំង​នោះ​រួច​មក យើង​ចម្រាញ់​បាន​រូប​គំនូរ​ស្រស់​ស្អាត និង​អត្ថន័យ​ល្អ​ចំនួន ១១ ផ្ទាំង ហើយ​ក្នុង​នោះ​ផង​ដែរ រូប​គំនូរ​ចំនួន ៩ ផ្ទាំង ទទួល​បាន​ជ័យលាភី​ថ្នាក់ជាតិ ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​ប្រជែង​ថ្នាក់​ពិភពលោក​នៅ​ឯ​ប្រទេស​ជប៉ុន ជាមួយ​នឹង​រូប​គំនូរ​ជ័យ​​លាភី​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត។

បញ្ជី​ឈ្មោះ​កុមារា និង​កុមារិ​ដេល​ទទួល​បាន​ជ័យលាភី មាន​ដូច​ជា៖

#ប្រភេទ​អាយុ​ក្រោម ៨ ឆ្នាំ

  • ចំណាត់​ថ្នាក់​លេខ ១៖ សួស ដេលីបុសា
  • ចំណាត់​ថ្នាក់​លេខ ២៖ អ៊ុក សុវណ្ណ​វត្តី
  • ចំណាត់​ថ្នាក់លេខ ៣៖ វុាំង អៀង​ហ្គិច​

#ប្រភេទ​អាយុ​ក្រោម ៨ ឆ្នាំ ដល់ ១១ ឆ្នាំ

  • ចំណាត់​ថ្នាក់​លេខ ១៖ ផា មាលតី
  • ចំណាត់​ថ្នាក់​លេខ ២៖ ផាត អេលិតកតណា
  • ចំណាត់​ថ្នាក់​លេខ ៣៖ មេធ សុភារតនៈ

#ប្រភេទ​អាយុ​ក្រោម ១២ ឆ្នាំ ដល់ ១៥ឆ្នាំ់

  • ចំណាត់​ថ្នាក់​លេខ ១៖ សេង ច័ន្ទ​ដេវិត
  • ចំណាត់​ថ្នាក់​លេខ ២៖ យឿន ធារិទ្ធ
  • ចំណាត់​ថ្នាក់​លេខ ៣៖ លៀង ជហាណា

#ប្រភេទ​រូប​គំនូរ​ល្អ​បំផុត៖

  • ចំណាត់​ថ្នាក់​លេខ ១៖ ជា សុវណ្ណរិទ្ធ
  • ចំណាត់​ថ្នាក់​លេខ ២៖ ស៊ុក សុវណ្ណ​ឡាពីន

ចំពោះ​ជ័យលាភី​ថ្នាក់​ពិភពលោក​មាន មេដាយ​មាស ប្រាក់ សំរិទ្ធ រង្វាន់​ពិសេស​និង​រង្វាន់​ចុង​ក្រោយ។ អ្នក​ទទួល​បាន​មេដាយ​និង​រង្វាន់​ពិសេស នឹង​ត្រូវ​បាន​ទៅ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូល​រួម​ពិធី​ប្រគល់​រង្វាន់​នៅ​ខែ សីហា ជាមួយ​ឪពុក​ម្ដាយឬអាណាព្យាបាល​ស្រប​ច្បាប់​ចំនួន ២ រូប។

កម្មវិធី​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​​ថ្ងៃ​អនាគត​ធ្វើ​ឡើង​ជា​លើក​ទី ៧ ក្នុង​ប្រទេ​សកម្ពុជា ដោយ​ឡែក​នៅ​ទូទាំង​ពិភព​លោក​​ប្រារព្ធ​ធ្វើ​ឡើង​ចំនួន ១១ លើក​​រួច​មក​ហើយ​៕

អត្ថបទ៖ រក្សា