ញាក់​សាច់! គូ​នេះ​ ឃីម ឌីម៉ា ផ្តួល​ ក្រុង​ថេប ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៥​

  • 2017-03-18 08:28:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​ ខុន​ ក្រុងថេប ​ពិត​ជា​ខ្លាំង​មែន​ ប៉ុន្តែ​មិន​អាច​ស្វែង​រក​លទ្ធផល​ល្អ​បាន​​ឡើយ​​សម្រាប់​ការ​ប្រកួត​លើក​ទី​២​របស់​ខ្លួន​នៅ​ទឹក​ដី​កម្ពុជា បន្ទាប់​ពី​ជើង​ខ្លាំង​កម្ពុជា​​ ឃីម ឌីម៉ា​ វ៉ៃ​ឲ្យ​លោក​អាជ្ញា​កណ្តាល​រាប់​៨​ម្តង​ និង​​វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៥។

ការ​ប្រកួត​គូ​នេះ​ពិត​ជា​ទាក់ភ្នែក​ខ្លាំងមែន​ទែន​ដោយ​សារ​កីឡាករ​ថៃ​ម្នាក់​នេះពិត​ជា​វ៉ៃ​បាន​ល្អ​តាម​រយៈ​រន្ទះ​ជើង​ដ៏​ធ្ងន់ និង​កែង​ដ៏​សាហាវ​របស់​គេ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​លើ​ជើង​ខ្លាំ​នាគ​ខ្មៅ ឃីម ឌីម៉ា​បាន​ឡើយ។ នៅ​ទឹក​ទី​៣ ឌីម៉ា​បានវាយ​​ចំ​មួយ​កែងឲ្យ​លោក​អាជ្ញា​កណ្តាល​រាប់​កីឡាករ​ថៃ​​៨​ម្តង និង​បន្ត​គ្រប់​គ្រ​ង​ការ​ប្រកួត​បាន​យ៉ាង​ល្អ បើ​ទោះ​បី​ជា​ក្រុង​ថេប​មាន​សន្ទុះ​វ៉ៃ​ល្អ​​តែ​ដើម​ទឹក​ក៏​ដោយ។ ចូល​ទឹក​ទី​៥ ក្រុង​ថេប​ ហាក់​ថយ​ចុះ​កម្លាំង​​ដែល​បណ្តាល​ឲ្យ​ ឃីម ឌីម៉ា វាយ​ជង្គង់ចូល​ពេញ​ៗ​ និង​កណ្តាប់​ដៃ​ចូល​ពោះ​ទឹក​ជា​ញឹក​ញាប់​រហូត​ធ្វើ​ក្រុងថេប​​ដួល​​សន្លប​រហូត​ចេញ​ក្អួត​ថែម​ទៀត៕

ទស្សនាវីដេអូ​វ៉ៃ​ដ៏​ជក់​ចិត្ត!

អត្ថបទ៖ ជាន ចាន់រ៉ា