Messi ​ស៊ុត​២​គ្រាប់ ​ជួយ​ឲ្យ​ Barcelona ឈ្នះ​ Valencia ​៤-២

  • 2017-03-19 23:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ FC Barcelona ​បាន​យក​ឈ្នះ​លើ​ Valencia ៤-២ ​ក្នុង​ការ​ប្រកួត​ La Liga ​​នៅ​កីឡដ្ឋាន​ Nou Camp ​យប់​មិញ។

Valencia ​ដែល​ជា​ក្រុម​ភ្ញៀវ​ បាន​នាំ​ Barcelona ​១-០ មុន​ បន្ទាប់​ពី​ Eliaquim Mangala ​តែត​នៅ​នាទី​២៩ ប៉ុន្តែ​ត្រូវ​ Luis Suarez ​ស៊ុត​ឲ្យ​ Barca ​តាម​ស្មើ​ ១-១ ​វិញ នាទី​៣៥។ ​​នៅ​ចុង​តង់​ទី​១ នាទី​៤៤ ​Eliaquim Mangala ​បាន​បង្ក​កំហុស​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ​ក៏​ទទួល​បាន​កាត​ក្រហម (លឿង​២​ដង)។ Lionel Messi ​បាន​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ នៅ​នាទី​៤៥ ​ឲ្យ​ Barca ​នាំ​មុខ​ជា​ថ្មី ​ប៉ុន្តែ​ Munir El Haddadi ​ស៊ុត​ឲ្យ​ Valencia ​តាម​ស្មើ​ភ្លាមៗ។ យ៉ាងណាក្តី ចូល​តង់​ទី​២ Messi ​បាន​ស៊ុត​១​ជើង​ស្តាំ​អស្ចារ្យ​ទៀត ​និង​ចុង​ម៉ោង​នាទី​៨៩ Andre Gomes ​ស៊ុត​គ្រាប់​ទី​៤ ឲ្យ​ Barca ​បាន​៣​ពិន្ទុ​ពេញ។

ជ័យ​ជម្នះ​នេះ​ បាន​ជួយ​ឲ្យ​ Barcelona ​មាន​៦៣​​ពិន្ទុ​ ​​ឈរ​នៅ​លេខ​២ ​ដោយ​ចាញ់​ក្រុម​កំពូល​តារាង​ Real Madrid ​ដែល​សល់​១​ប្រកួត​ក្នុង​ដៃ ​ចំនួន​២​ពិន្ទុ៕

អត្ថបទ៖ វិន ជីវ័ន្ត​