ឆ្នាំ​នេះ G-Devith ត្រៀម​១​បទ​​​ស្នង​តំណែង "រាំញី​កែង​ជើង"(វីដេអូ)

  • 2017-03-20 07:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​​បុណ្យ​ចូល​ឆ្នាំ​​ប្រពៃណី​ខ្មែរ២០១៦ ទៅ​ដល់​ណា​​ក៏​លឺ​សូរ​បទ "រាំញី​កែង​ជើង" របស់ G-Devith ដែរ សូម្បី​តែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​រាំ​តាម​បទ​នេះ​ដែរ​។ សម្រាប់​ឆ្នាំ​នេះ​វិញ ដេវីត ថា​មាន​១​បទ​ដែល​អាច​នឹង​ផ្ទុះ​ដូច​ "រាំញី​កែង​ជើង​"។

ម្ចាស់​បទ "បូរបាច់" បាន​លើក​ឡើង​ថា​១​បទ​ដែល​ខ្លួន​សង្ឃឹម​ថា​នឹង​ផ្ទុះ​សម្រាប់​ឆ្នាំ​នេះ​គឺ​បទ "រាំ​បាំ​បាំ" តែ​មិន​ទាន់​បាន​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ តែ​ត្រៀម​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។ ដេវីត​បន្ត​ទៀត​ថាបទ "រាំ​បាំ​បាំ" គឺ​ជា​បទ​និពន្ធ​ឡើង​សម្រាប់​​​រាំ​សប្បាយ​​និង​អបអរ​ពិធី​បុណ្យ​ចូល​ខ្មែរ ដូច​ "រាំញី​កែង​ជើង" ដែរ ប៉ុន្តែ​​វា​មាន​លក្ខណៈ​ពិសេស​ជាង​ គឺ​ភ្លេង​វា​ទាក់​ទាញ​ខ្លាំង​​ស្ដាប់​ហើយ​គឺ​ចង់​រាំ​តែ​ម្ដង"៕

​បទ "រាំបាំ​បាំ" នេះ​ដែរ​ម្ចាស់​បទ "រាំ​ពាក់​ម៉ាស់" បាន​យក​ទៅ​សម្ដែង​ជា​លើក​ដំបូង​កាល​ពី​យប់​មិញ​នៅ​ក្នុង​កម្មវិធី Ancher Beach Canival 2017 ផង​ដែរ៕

អត្ថបទ៖ Samedy

អត្ថបទពេញនិយម