ជំនន់ទឹកភ្លៀងរដូវក្ដៅនៅប៉េរ៉ូ ឆក់យកជីវិត​មនុស្ស ៧៥នាក់

  • 2017-03-20 07:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភ្លៀង​ធ្លាក់​ដ៏​អាក្រក់ និង​ទឹក​ទន្លេ​ឡើង​ខ្លាំង​ បាន​បង្ក​ឲ្យ​មាន​ការ​បាក់​ដី បាក់​ទឹក​កក និង​ទឹកហូរ​ដូច​ផ្លេក​បន្ទោរ​ដែល​​ជា​គ្រោះ​មហន្តរាយ​កម្រ​កើត​មាន​​នៅ​ប្រទេស​ប៉េរូ​ នា​ប៉ុន្មាន​ថ្ងៃ​នេះ។

ក្រុម​អ្នក​ជំនាញ​បាន​ព្យាករណ៍​ថា ​គ្រោះ​ធម្មជាតិ​ខាងលើ​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។​ លក្ខណៈ​អាកាសធាតុ​បែប​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស ៧៥​នាក់​ហើយ។ ​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​បាន​ដាក់​បញ្ឈរ​ជើង​ការពារ​ប្រជាជន​នៅ​ទូទាំង ៨១១​ទីក្រុង​ ដែល​បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាព​អាសន្ន។

ក្រុម​បុគ្គលិក​ជំនួយ​នឹង​ចុះ​ជួយ​ផ្ទះ​ប្រជាជន​ដែល​រង​ការ​បំផ្លិចបំផ្លាញ និង​អ្នក​មិន​មាន​កន្លែង​ជ្រក​កោន។ អ្នក​ស្រុក​ម្នាក់​អះអាង​ថា ពួក​គេ​មិន​មាន​អាហារ ​ហើយ​កូន​ៗ​មិន​បាន​ញ៉ាំ​នំប៉័ង​រយៈពេល ១៥ថ្ងៃ​ហើយ។ ​ពួក​គេ​មិន​មាន​ទឹក​ស្អាត​គ្រប់​គ្រាន់ និង​មិន​អាច​ទៅ​ធ្វើការ​បាន​ ថែម​ទាំង​សិស្សសាលា​មិន​បាន​ទៅ​រៀន​ថែម​ទៀត។

រដ្ឋាភិបាល​ប៉េរូ​និយាយ​ថា កាល​ពី​ឆ្នាំ ១៩៩៨ ​ជំនន់​ទឹក​ភ្លៀង​ស្រដៀង​នេះ​ធ្លាប់​​បាន​សម្លាប់​មនុស្ស​ចំនួន ៣៧៤​នាក់ និង​ជាង​ ៧​ម៉ឺន​នាក់​ផ្លាស់ទី​ផងដែរ​៕

ប្រភព៖ CGTN   ប្រែ​សម្រួល៖ ឡេង ភារុណ