Ronaldo ​ឈ្នះ​​ពាន​​ផ្ទាល់​ខ្លួន​​ដ៏​អស្ចារ្យ​ ប្រចាំ​ឆ្នាំ​មួយ​ទៀត

  • 2017-03-21 02:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​​​តារា​ឆ្នើម​ក្រុម​ Real Madrid ​បាន​​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​​ ​ក្នុង​ក្រុម​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​​ប្រចាំ​ឆ្នាំ​២០១៦ ​កាល​ពី​យប់​មិញ។

កន្លង​មក​ CR7 ​បាន​​ឈ្នះ​​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​អស្ចារ្យ​ៗ​ជា​ច្រើន​មក​ហើយ​ក្នុង​ឆ្នាំ​២០១៦ ​ដោយ​ក្នុង​នោះ​​ឈ្នះ​ពាន​ កីឡាករ​ល្អ​បំផុត​​ Ballon d'Or 2016, កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក​​របស់​ FIFA 2016 ​និង​កីឡាករ​ល្អ​បំផុត​នៅ​តំបន់​អឺរ៉ុប​ UEFA 2016 ​ទៀត​ផង។ ​​ប៉ុន្តែ​យប់​មិញ ​បាន​ឈ្នះ​ពាន​កីឡាករ​ព័រទុយហ្គាល់​ ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៦​ទៀត ​បន្ទាប់​ពី​រួម​ចំណែក​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ឈ្នះ​ពាន​ Euro 2016 ​នៅ​ទឹក​ដី​បារាំង។

“២០១៦ ​ជា​ឆ្នាំ​ដ៏​ពិសេស​សម្រាប់​ខ្ញុំ ​ព្រោះ​ Euro ​ជា​ពាន​រង្វាន់ ដែល​ខ្ញុំ​មិន​ដែល​​ឈ្នះ។ ខ្ញុំ​ចង់​អរគុណ​ ដល់​​ប្រជាជន​ព័រទុយហ្គាល់​ទាំង​អស់​​ម្តង​ទៀត។ ពួកគេ​បាន​ជួយ​ឲ្យ​យើង ​មាន​ទំនុក​ចិត្ត​ ដើម្បី​​អាច​លើក​ពាន​​រង្វាន់។ ខ្ញុំ​សូម​អរគុណ ដល់​មិត្ត​រួម​ក្រុម​ Real Madrid ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​គ្រូ​បង្វឹក បុគ្គលិក ​និង​អ្នកគាំទ្រ​ទាំង​អស់”។ កីឡាករ​វ័យ​៣២​ឆ្នាំ ​បាន​ថ្លែង៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​