ណាហ្គាវើល​ប្រកួត​ក្រោយៗ​ត្រូវ​តែ​ឈ្នះ​ដើម្បី​ជាប់​ប្រជែង​យក​ពាន​

  • 2017-03-21 03:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាស​ ចាន់ណា​ ក្រុម​បាល់ទាត់​ណាហ្គាវើល​ ត្រូវ​តែ​ឈ្នះ​នៅ​ប្រកួត​ក្រោយ​ៗ​ដើម្បី​ស្ថិតនៅ​ចំណាត់ថ្នាក់ល្អមួយដើម្បីប្រជែងយក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​រដូវ​ការ​២០១៧​នេះ។​

លោក មាស ចាន់ណា

លោក​ មាស​ ចាន់ណា​ ដែល​ជា​គ្រូ​បង្គោល​របស់​ក្រុម​បាល់ទាត់​ណាហ្គាវើល​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​សប្ដាហ៍​ទី៥​កន្លង​ទៅ​បាន​ត្រឹម​ស្មើ​វា​ជា​រឿង​គួរ​ឲ្យ​ស្ដាយ​និង​ខាត​ពិន្ទុ​សម្រាប់​ក្រុម​លោក​ ដែល​មុន​ការ​ប្រកួត​កើត​ឡើង​គ្រូ​បង្វឹក​រូប​នេះ​គិត​ថា​អាច​និង​ឈ្នះ​ក្រុម​ខេមបូឌានថាយហ្គឺ​ បាន​៣ពិន្ទុ​បូក​បន្ថែម​ទៀត។​

គ្រូ​បង្វឹក​ដែល​មាន​បទពិសោធន៍​ច្រើន​រូប​នេះ​បន្ថែម​ទៀត​ថា​ ចាប់​ពី​ប្រកួត​ក្រោយៗ​ទៅ​ក្រុម​របស់​លោក​ត្រូវ​តែ​ខំ​ប្រឹងប្រែង​ឲ្យ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​ ដើម្បី​យក​ឈ្នះ​ក្រុម​ផ្សេងៗ​ ជា​ពិសេស​ទៀត​នោះ​ក្រុម​ដែល​លោក​គិត​ថា​មិន​ស្ថិតនៅ​ចំណាត់​ថ្នាក់​ Top 4​ ក្នុង​ពាន​រង្វាន់​លីគ​កំពូល​រដូវការនេះ។​ មាន​ន័យ​ថា​ក្រុម​ដែល​មិន​មាន​លទ្ធភាព​ឬ​កម្រិត​បច្ចេកទេស​នៅ​ទាប​ ដាច់​ខាត​កូន​ក្រុម​របស់​លោក​ត្រូវ​តែ​យក​ឈ្នះ​ឲ្យ​បាន​ដើម្បី​សន្សំ​ពិន្ទុ​ និង​រក្សា​ចំណាត់​ថ្នាក់​ល្អ​មួយ​ដើម្បី​ប្រជែង​យក​ពាន​រដូវ​ការ​នេះ។​

កីឡាករ ណាហ្កាវើល និង​កីឡាករទ័ព អាវទឹកក្រូច
កីឡាករ ណាហ្គាវើល

ណាហ្កាវើល​ នឹង​ត្រូវ​ជួប​ជា​ក្រុម​បាល់ទាត់​ វេស្ទើន​ នៅ​សប្ដាហ៍​ទី៦​ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧​នេះ​ បច្ចុប្បន្ន​ក្រុម​របស់​លោក​ មាស​ ចាន់ណា​ មួយ​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ ក្នុង​នោះ​ឈ្នះ​២ ​ស្មើ២​ និង​ចាញ់​មួយ​ប្រកួត​ មាន​៨ពិន្ទុ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី