ចង់​បង្ហាញ​ការ​គាំទ្រ​ដល់​ជម្រើស​ជាតិ​ មាន​កន្លែង​ផាត់​គូល័រ​លើ​ផ្ទៃ​មុខ​ហ្វ្រី​ៗ​

  • 2017-03-21 09:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ CLEAR នឹង​ចាប់​​ផ្តើម​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ស្អែក​ហើយ​រវាង​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ និង​ជម្រើស​ជាតិ​ឥណ្ឌា។ វត្តមាន​អ្នក​ទស្សនា​​ដ៏​ច្រើន​កុះករ​ជា​សញ្ញា​នៃ​ការ​គាំទ្រ​​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ប៉ុន្តែ​បើ​បាន​ផាត់​ពណ៌​​លើ​ផ្ទៃ​មុខ​ ពាក់​​អាវ​ជម្រើស​ជាតិ​ និង​កាន់​ទង់​ជាតិ​កម្ពុជា​​រឹត​តែ​​តែ​ពិសេស​អស្ចារ្យ​ថែម​ទៀត។

ដូច​សព្វ​មួយ​ដង​អីចឹង​ ក្រុម​ការងារ​ CLEAR ដែល​បាន​ប្តេជ្ញា​ជួយ​លើក​កម្ពស់​ដល់​វិស័យ​បាល់​ទាត់​​កម្ពុជា​ឲ្យ​រីក​ចម្រើន​​បាន​ត្រៀម​ខ្លួន​យ៉ាង​ពិសេស​ដើម្បី​បម្រើ​ដល់​អ្នក​គាំទ្រ​ក្នុង​នោះ​មាន​រៀប​ចំ​កន្លែង​នៅ​​ច្រក​ចូល​ធំ​​​ដើម្បី​ផាត់​ពណ៌​កូល័រ​ទង់​ជាតិ​ក៏​ដូច​ជា​សញ្ញា​ផ្សេង​ៗ​​លើ​ផ្ទៃ​មុខ​​ដល់​អ្នក​គាំទ្រ​​ដោយ​ឥត​គិត​ថ្លៃ​។ លោក​អ្នក​ធ្លាប់​ឃើញ​​សកម្មភាព​អ្នក​គាំទ្រ​នៅ​ប្រទេស​ផ្សេង​ៗ​ ជា​ពិសេស​តំបន់​អឺរ៉ុប​​តែង​តែ​គូរ​មុខ​មាត់​ដោយ​សញ្ញា​ផ្សេង​ៗ​ដើម្បី​បង្ហាញ​ក្តី​ស្រលាញ់​ដល់​ក្រុម​​របស់​ខ្លួន។ ដូច្នេះ​នៅ​កម្ពុជា​ អ្នក​គាំទ្រ​ក៏​អាច​ធ្វើ​បាន​​ដែរ​ដោយ​គ្រាន់​តែ​ចំណាយ​ពេល​បន្តិច​​​ដើម្បី​បុគ្គលិក​ CLEAR ផាត់​ពណ៌​ឲ្យ​​គឺ​រួច​ជា​ការ​ស្រេច។ មិន​ត្រឹម​​តែ​​បម្រើ​អ្នក​គាំទ្រ​ចំពោះ​ការ​ផាត់​ពណ៌​ប៉ុណ្ណោះ​ទេ​ ក៏​មាន​សកម្មភាព​កម្សាន្ត​​សប្បាយ​រីក​រាយ​ជា​ច្រើន​ទាំង​មុន​ការ​ប្រកួត​ និង​ពេល​សម្រាក​ពាក់​កណ្តាល​ការ​ប្រកួត។ ​

នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​លើក​ទី​១​នៅ​​ឆ្នាំ​២០១៧​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ និង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី​សញ្ជាតិ​ប្រេស៊ីល​ Leonardo Vitorino។ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ CLEAR ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​ វេលា​ម៉ោង​៦:៣០​​ល្ងាច​ស្អែក​ និង​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ BTV។

ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ​ដើម្បី​គាំទ្រ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​គ្នា?

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី