តម្លៃ​ថ្លៃ​កប់ Power Bank ផលិត​ជា​ពិសេស​សម្រាប់ Galaxy S8

  • 2017-03-22 02:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​​ថ្ងៃ​ប្រកាស​ Galaxy S8/S8+ នៅ​ចុង​ខែ​​នេះ​ គេ​រំពឹង​ថា​ Samsung ក៏​នឹង​បញ្ចេញ​ Power Bank ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ។

Power Bank ​ដែល​នឹង​ប្រកាស​ចេញ​នឹង​មាន​​ពីរ​ពណ៌​ ខ្មៅ​ និង ខៀវ​ ដែល​អាច​សាក​បញ្ចូល​ថាមពល​ទៅ​កាន់​ទូរសព្ទ​បាន​យ៉ាង​លឿន​ ព្រោះ​​អាច​បញ្ជូន​ចរន្ត​បាន ១៥ វ៉ាត់ ដោយ​វា​អាច​ផ្ទុក​ថាមពល​បាន​ ៥១០០ mAh។ Power Bank នេះ​មាន​រន្ធ​ USB ចំនួន​ពីរ​ រួម​ជា​មួយ​ខ្សែ​ដែល​ងាយ​ស្រួល​កាន់​យក​តាម​ខ្លួន។

យ៉ាងណាក្ដី​វា​​នឹង​មាន​តម្លៃ​ដល់​ទៅ​ ៧០​ អឺរ៉ូ (ប្រហែល​ ៧៥ ដុល្លារ) ដែល​តម្លៃ​នេះ​រាង​ថ្លៃ​បន្តិច​បើ​ធៀប​នឹង​ Power Bank របស់​ក្រុមហ៊ុន​ដទៃ៕​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង