ចង់​បាន​គម្រោង​ សាង​សង់​​សាលា​​បាល់ទាត់​​២៥​ខេត្ត​-ក្រុង​ត្រូវ​មាន​លក្ខណ​ទាំង​នេះ

  • 2017-03-22 02:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពី​ពេល​ថ្មី​ៗ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ធ្វើ​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ​​របស់​ខ្លួន នឹង​បង្ហើប​​ពី​គម្រោង​ដ៏​ធំ​មួយ​គឺ​បង្កើត​សាលា​បាល់ទាត់​ទូទាំង ​២៥ ខេត្ត-ក្រុង​ឲ្យ​បាន​រួច​រាល់​ត្រឹម​ឆ្នាំ​២០១៧។ ​បើ​តាម​របាយការណ៍​បាន​បញ្ជាក់​ថា​​ ចង់​បាន​គម្រោង​​ធំ​មួយ​នេះ​ត្រូវ​មាន​លក្ខណ​ដូច​ខាង​ក្រោម៖

  • សមាជិក​​​ឬ​ក្លឹប​ត្រូវ​មាន​មូលដ្ឋាន​នៅ​ខេត្ត

  • គ្រូ​​បង្ហាត់​បាល់ទាត់​ត្រូវ​​ជ្រើស​រើស​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

  • ធានា​ការ​ចូល​រួម​ និង​រៀប​ចំ​ការ​ប្រកួត​ ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​

  • សមាជិក​​ឬ​ក្លឹប​ទទួល​ថវិកា​​សហព័ន្ធ​បាល់ទាត់​ ដើម្បី​បើក​ប្រាក​ខែ​ឲ្យ​គ្រូ​បង្ហាត់

  • មាន​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​

  • ផែន​ការ​ហ្វឹកហាត់ និង​ការ​ត្រួតពិនិត្យ​ ឬ​របាយការណ៍​ត្រូវ​មាន​ជា​ប្រចាំ​ខែ​ឬ​ឆ្នាំ​

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

គម្រោង​បង្កើត​សាលា​បាល់ទាត់​ទូទាំង ២៥​ ខេត្ត​-​ក្រុង​នេះ​ដើម្បី​​ទិស​ដៅ​ស្វែង​រក​កីឡាករ​យុវជន​ល្អៗ​​នៅ​តាម​បណ្ដា​ខេត្ត​យក​មក​បណ្ដុះ​បណ្ដាល​ឲ្យ​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​​ក្នុង​ទិសដៅ​​ត្រៀម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​