Sabay Osja និង DirexPlay បង្កើត​ស្នាដៃ​ថ្មី កក្រើក​​​ខ្លាំង​ឆ្នាំ ២០១៧

  • 2017-03-22 03:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ុន្មាន​ខែ​ដើម​ឆ្នាំ ២០១៧ ក្រុម​អ្នក​បង្កើត​កម្មវិធី​ខ្មែរ​ល្បី​ឈ្មោះ​ Sabay Osja និង DirexPlayបាន​បង្កើត​កម្មវិធី​​​និង​ហ្គេម​ពិសេស​​សម្រាប់​ស្មាតហ្វូន ទទួល​ការ​គាំទ្រ​យ៉ាង​សម្បើម រហូត​សូម្បី​អ្នក​ផលិត​ផ្ទាល់​សឹង​មិន​ជឿ។

​ក្រុមហ៊ុន Sabay Osja ថ្មីៗ​នេះ បាន​ប្រកាស​កម្មវិធី​ថ្មី​​​មួយ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ​ឈ្មោះ Osja AR ​ប្រើ​សុទ្ធ​តែ​បច្ចេកវិទ្យា AR (Augmented Reality)។ កម្មវិធី Osja AR នេះ អាច​ថត​ប្រាក់​រៀល​ខ្មែរ​ ហើយ​បញ្ចូល​រូប Animation ថែម​ពី​លើ​រូប​លុយ​រៀល​ទាំង​នោះ ដែល​មើល​ទៅ​ប្លែក​និង​អស្ចារ្យ​មែន​ទែន។

បច្ចុប្បន្ន​កម្មវិធី​នេះ អាច​ដំណើរការ​បាន​លើ​លុយ​រៀល​ខ្មែរ​ មាន​ក្រដាស ១០០ រៀល, ៥០០ រៀល, ១ ០០០ រៀល, ២ ០០០ រៀល, ៥ ០០០ រៀល និង ១០ ០០០ រៀល។

  • សម្រាប់​ក្រដាស ១០០ រៀល​នឹង​បង្ហាញ​តួអង្គ បុរាណ​កំពុង​ស្ទូច​ត្រី។
  • ក្រដាស ៥០០ និង ១ ០០០ រៀល បង្ហាញ​រូប​ក្ងោក​ញី​ឈ្មោល​កំពុង​រាំ។
  • ក្រដាស ២ ០០០ រៀល បង្ហាញ​រូប​ប្រាសាទ​ព្រះវិហារ​រួម​នឹង​អក្សរ​​នៅ​ពី​លើ។
  • ក្រដាស ៥ ០០០ និង ១០ ០០០ រៀល បង្ហាញ​រូប​តួអង្គ​ស្វា​និង​យក្ស។

លោក អៀ អ៊ុយ អះអាង​ AR បាន​ដំណើរការ​នៅ​បរទេស​ប៉ុន្មាន​ឆ្នាំ​ហើយ តែ​សម្រាប់​​ប្រទេស​កម្ពុជា វា​ជា​បច្ចេកវិទ្យា​ថ្មី​ដំបូង​គេ ដែល​បង្កើត​ដោយ​ក្រុម Sabay Osja របស់​លោក។ មក​ទល់​ពេល​នេះ Osja AR មាន​ចំនួន​ទាញ​យក​​ចន្លោះ​ពី ១០ ០០០ ដល់ ៥០ ០០០ ដង​ លើ Play Store។

ទាញយក Osja AR លើ iOS / Android

ដោយ​ឡែក​សម្រាប់​ក្រុម DirexPlay វិញ បាន​បង្កើត​ស្នាដៃ​ហ្គេម​ថ្មី​មួយ​ឈ្មោះ Jailbreak The Game ធ្វើ​ឲ្យ​កក្រើក​ខ្លាំង​គួរសម​សម្រាប់​ខែ​ទី៣ ក្នុង​ឆ្នាំ ២០១៧ នេះ។ ពេល​ចេញ​ដំបូង​​កាល​ពី​​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​ហ្គេម​​ប្រភេទ​ Action នេះ ធ្លាប់​​បំបែក​កំណត់​ត្រា​មាន​អ្នក​ទាញ​យក ៤៦០០ ដង​ត្រឹម​តែ​រយៈ​ពេល​តែ​ ២៤ ម៉ោង។ បច្ចុប្បន្ន​មាន​ចំនួន​ទាញ​យក​ហ្គេម​នេះ ចន្លោះ​ពី ១០ ០០០ ដល់ ៥០ ០០០ ដង​​លើ Play Store។

Jailbreak The Game អាច​ឲ្យ​អ្នក​លេង​ជា​លក្ខណៈ​ផ្សងព្រេង (Campaign Mode) ដែល​ត្រូវ​ប្រយុទ្ធ​ស៊ីសាច់​ហត់​ឈាម​ជាមួយ​មេ (Boss) នៃ​ចុង​បញ្ចប់​វគ្គ​នីមួយ។ មួយ​ទៀត​លក្ខណៈ Multi-player សម្រាប់​ការ​លេង​អនឡាញ​ជា​ក្រុម ដោយ​អ្នក​លេង​អាច​ជ្រើស​រើស​តួ​ចិត្ត​អាក្រក់​ឬ​តួ​ចិត្ត​ល្អ​តាម​ការ​ចូលចិត្ត

ទាញយក Jailbreak The Game លើ iOS / Android

អត្ថបទ៖ ផាន់និត