Arsenal បើក​ផ្លូវ​ឲ្យ Sanchez និង Ozil ចាកចេញ​នៅ​ចុង​រដូវ​កាល​

  • 2017-03-22 03:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsène Wenger បាន​បើក​ផ្លូវ​ អនុញ្ញាត​ឲ្យ​កម្លាំង​សំខាន់​២​រូប​គឺ Alexis Sánchez និង​ Mesut Ozil ចាក​ចេញ​នៅ​ចុង​រដូវ​កាល​។ នេះ​បើ​យោង​តាម​ប្រភព​ពី The Times។

Ozil និង Sánchez

ខ្សែ​បម្រើ​ឆ្នើម​ទាំង​ពីរ​សល់​កិច្ចសន្យា​ម្នាក់​១៥​ខែ​ទៀត​ជាមួយ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង តែ​ការ​ចរចា​លើ​កិច្ច​សន្យា​ថ្មី​ទំនង​ជា​មិន​​ទៅ​រួច​នោះ​ទេ។ Arsenal រំពឹង​ថា​នឹង​បាន​ចំណូល​ ៨៦,៥​លាន​អឺរ៉ូ​ពី​ការ​លក់​ពួក​គេ​។ កីឡាករ​អាច​​​ជំនួស​ Sanchez និង​ Ozil ដែល​លោក Wenger កំពុង​សម្លឹង​ឃើញ​មាន​ដូច​ជា Mbappe, James Rodriguez, Isco និង Ben Arfa ជាដើម។

Arsenal កំពុង​ធ្លាក់​ទម្រង់​លេង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ក្នុង​នោះ​ចាញ់​ ៦​ដង​ ​ក្នុង​ការ​លេង​៩​ប្រកួត​ចុងក្រោយ​គិត​លើ​គ្រប់​កម្មវិធី៕

ប្រភព៖ by433   ប្រែ​សម្រួល៖ វីរ័ត្ន