iPhone ៣០០ លានគ្រឿង អាចប្រើលែងបានចាប់ពីខែមេសា
- 2017-03-22 13:32:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone ៣០០ លានគ្រឿង អាចប្រើលែងបានចាប់ពីខែមេសា
ចន្លោះមិនឃើញ
Hacker មួយក្រុមបានអះអាងថាកំពុងកាន់កាប់គណនី iCloud ប្រមាណ ៣០០ លាន ហើយនឹងធ្វើ ឲ្យ iPhone ក្នុងចំនួននេះប្រើប្រាស់លែងបានចាប់ពីថ្ងៃ ៧ មេសា ២០១៧ ប្រសិន Apple មិនព្រមប្រគល់ iTune gift card ក្នុងទំហំសាច់ប្រាក់ ១០ ម៉ឺនដុល្លារដល់ពួកគេ។
ក្រុមនេះមានឈ្មោះថា Turkish Crime Family ដែលចង់បានការដោះដូរជារូបិយវត្ថុអេឡិចត្រូនិកប្រភេទ Bitcoin ឬ Ethereum ជាមួយក្រុមហ៊ុន Apple។
ដោយឡែកចំពោះការប្រកាសនេះ Apple ហាក់មិនអើពើនឹងការចរចាជាមួយក្រុម Hacker ឬបញ្ចេញសេចក្ដីប្រកាសឲ្យអ្នកប្រើប្រាស់ប្រយ័ត្នចំពោះករណីនេះឡើយ ព្រោះ Apple ជឿជាក់យ៉ាងមុតមាំទៅលើប្រព័ន្ធសុវត្ថិភាពរបស់ពួកគេ៕