Zayn Malik ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជ្រួល​ច្របល់​ពេញ​អ៉ីនធឺណិត​

  • 2017-03-23 02:06:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ក្រុម​ One Direction តារា​ចម្រៀង​ Zayn Malik បាន​បង្ហោះ​ឃ្លិបវីដេអូមួយប្រមាណជា ១០វិនាទី នៅ​លើ​គណនី​ Twitter ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ចាប់​អារម្មណ៍​ និង​ជ្រួល​ច្របល់ពេញ​អ៉ីនធឺណិត កាលពីថ្ងៃទី​ ២១​ ខែ​មីនា​កន្លងទៅ។

តាមរយៈឃ្លិបនោះ​បាន​បង្ហាញ​ថា តារាចម្រៀងវ័យ​ក្មេងរូបនេះនឹង​ មានបទចម្រៀង​ថ្មី​មួយ​ទៀត​ហើយ​ សម្រាប់អ្នកគាំទ្រ ហើយពួកគេនឹង​ទទួល​បាន​អារម្មណ៍​ប្លែក​មួយទៀត​។ ស្នាដៃ​ថ្មី​នេះ Zayn នឹង​ចាប់​ដៃ​គូ​ច្រៀង​ជាមួយ​ តារា​រ៉េប​ PartyNextDoor ដែល​បទ​ចម្រៀង​នោះ​មាន​ចំណង​ជើង​ថា "Still Got Time”។

បទ​ចម្រៀង​ដែល​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នោះ​ ជា​នឹង​ក្លាយ​បទ​ដែល​ស្ថិត​ក្នុង​អាល់ប៊ុម​ទី​ ២​ បន្ទាប់​ពី​អាល់ប៊ុម​ដំបូង​របស់​លោក​ "Mind Of Mine" ដែល​បាន​ចេញ​កាល​ពី​ខែ​មីនា​ឆ្នាំ​មុន​។ ហើយ​បទ​ថ្មី​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំពឹង​ទុក​ខ្លាំង​ ថា​ជា​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​ដែរ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម