ខែ​មេសា​​ ​ជា​ខែ​ដ៏​អស្ចារ្យ​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ​ព្រោះ...

  • 2017-03-23 02:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​មេសា ឆ្នាំ​២០១៧​​ខាង​មុខ​នេះ​ គឺជា​ខែ​ដ៏​អស្ចារ្យ​បំផុត​​ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​ ​ព្រោះ​តែ​មាន​ការ​ប្រកួត​ជក់​ចិត្ត​ ក្រុម​ខ្លាំងៗ​​ប៉ះ​គ្នា​ច្រើន​បំផុត ​មិន​ធ្លាប់​មាន។

បើក​ឆាក​ថ្ងៃ​ទី​១ ​Merseyside Derby (Liverpool ប៉ះ​ Everton), Schalke ប៉ះ​ Dortmund, PSG ប៉ះ​ Monaco និង​ Benfica ប៉ះ​ Porto។ ​ថ្ងៃ​បន្ត​បន្ទាប់​​មាន​ការ​ប្រកួត​ធំៗ​ជា​ច្រើន​ទៀត​ដូច​ជា Arsenal ប៉ះ​ Manchester City, Chelsea ប៉ះ​ Man City, Bayern Munich ប៉ះ​ Borussia Dortmund, Real Madrid ប៉ះ​ Atletico Madrid...​ជា​ដើម។

​ថ្ងៃ​ទី​១១​និង​១២ ​នឹង​ដល់​ការ​ប្រកួត​ UEFA Champions League ​​រវាង​ក្រុម​យក្ស​ Juventus ប៉ះ​ Barcelona, Bayern Munich ​ប៉ះ​ Real Madrid...។ ​ថ្ងៃ​ទី​២៣ ​នឹង​ដល់​ប្រកួត​ El Clasico: Real Madrid ប៉ះ​ Barcelona ខណៈ​ដែល​ចុង​ខែ​គឺ Man City ​ប៉ះ​ Man Utd ​​នៅ​ថ្ងៃ​ទី​២៧ ​និង​ Tottenham Hotspur ​ប៉ះ​ Arsenal ​នៅ​ថ្ងៃ​ទី​៣០។

ដូច្នេះ​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់​នៅ​ជុំ​វិញ​ពិភពលោក ​នឹង​សប្បាយ​ភ្នែក​នៅ​ខែ​មេសា​ខាង​មុខ​នេះ​ ​បន្ទាប់​ពី​​​ការ​​សម្រាក​ប្រកួត​​អន្តរជាតិ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​