ច្រៀង​២កន្លែង​ក្នុង​មួយថ្ងៃ ទិត្យ វិច្ឆិកា រក​បាន​ច្រើន​ជាង១ពាន់​ដុល្លារ​ក្នុង១ខែ(វីដេអូ)

  • 2017-03-23 07:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រៅ​ពី​​ការងារ​សប្បុរសធម៌ លោក ទិត្យ វិច្ឆិកា គឺ​ជា​តារា​ចម្រៀង​ប្រចាំ​នៅ​​ហាង​ចំនួន​២ ក្នុង​រាជធានី​​ភ្នំពេញ ក្នុង​នោះ​​​មាន​ហាង ចេសផ្លឺស កាហ្វេ និង លីវី កាហ្វេ ដោយ​ទាំង​២កន្លែង​នេះ លោក​បាន​​បង្ហើប​ឲ្យ​ដឹង​ថា ​អាច​ទទួល​បាន​ចំណូល​ជាង​១ពាន់​ដុល្លារ​ក្នុង​មួយ​ខែ។

លោក ទិត្យ វិច្ឆកា ប្រាប់​ថា នៅ ចេសផ្លឺស កាហ្វេ លោក​ច្រៀង​​​ជា​រៀង​រាល់​ថ្ងៃ ដោយ​ត្រូវ​ច្រៀង​២លើក​ក្នុង​​មួយ​ថ្ងៃ មាន​​ពី​ម៉ោង៨ ដល់​ម៉ោង៩ និង ពី​ម៉ោង​១០ ដល់ ម៉ោង​១១។ ចំណែក​នៅ លីវី កាហ្វេ លោក ច្រៀង​​​ជា​រៀង​រាល់​ថ្ងៃ​និង​​២លើក​ដូច​គ្នា​គ្រាន់តែ​ឆ្លាស់​ម៉ោង​គ្នា​ប៉ុណ្ណោះ មាន​នៅ​​ម៉ាង ៧ ដល់ ៨ និង ៩ ដល់ ម៉ោង ១០ យប់។ សូម​ស្ដាប់​វីដេអូ របស់​ លោក ទិត្យ វិច្ឆិកា រៀបរាប់​ពី​ចំណូល​ដែល​បាន​ទៅ​ការ​ច្រៀង​ហាង​ទាំង​ពីរ​ខាង​លើ​ទាំង​អស់​គ្នា៕

​​​​

អត្ថបទ៖ ស៊ុនហួត