នៅ​អាមេរិក​បើក​ឲ្យ​ Pre-Order Galaxy S8 មុន​កូរ៉េ​ខាង​ត្បូង​ទៅ​​ទៀត

  • 2017-03-24 02:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​ទៅ​តាម​រូប​ភាព​ផ្សព្វផ្សាយបង្ហាញ​ថា នៅ​​ទីផ្សារ​សហរដ្ឋ​អាមេរិក​នឹង​បើក​ឱ្យ​មាន​ការ Pre-Order ទុក​ជា​មុន​នូវ​ម៉ូដែល Galaxy S8/S8+ ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ២ មេសា​ត​ទៅ​ ដែល​វា​ជា​កាល​បរិច្ឆេទ​មួយ​លឿន​មិន​គួរ​ឱ្យ​ជឿ ខណៈ​ដែល​ទីផ្សារ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់​ SAMSUNG​ ផ្ទាល់​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ៧ ឯណោះ។ ​​

​ក្រុមហ៊ុន​ដែល​បើក​ទទួល​ Pre-Order ស្មាតហ្វូន​ជំនាន់​ក្រោយ​ខាង​លើ​ ក៏​បាន​បញ្ជាក់​ទៀត​ថា នឹង​មាន​ការ​ថែម​ជូន​នូវ​ឧបករណ៍ Gear VR ជំនាន់​ចុង​ក្រោយ​របស់​ SAMSUNG ​ផ្ទាល់​ ដែល​តម្លៃ​លក់​ធម្មតា​ប្រហែល ១៣០ ដុល្លារ​ គួប​ផ្សំ​នឹង​ Gift Card ១០០ ផ្សេង​ទៀត​ផង​ដែរ​។

រំលឹក​ម្តង​ទៀត​ថា​វត្តមាន​ផ្លូវការ​របស់​ Galaxy S8 នឹង​ត្រូវ​លេចចេញ​នៅ​អំឡុង​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​នេះ​ហើយ​។

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា