ពេជ្រ អាវីហ្សា ជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាពេញទំហឹងយប់មិញ
- 2017-03-24 02:24:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ អាវីហ្សា ជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាពេញទំហឹងយប់មិញ
ចន្លោះមិនឃើញ
ពេជ្រ អាវីហ្សា ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានបុកគ្នាយ៉ាងពេញទំហឹងជាមួយម៉ូតូមួយគ្រឿងមានគ្នា២នាក់ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា នៅលើមហាវិថីសុធារសកាលយប់មិញ។
ឆ្លើយតបតាមរយៈវីដេអូរបស់ TVFB តារាសម្តែងស្រីរូបនេះ ប្រាប់ថាក្នុងហេតុការណ៍យប់មិញនាងបានចេញពីញ៉ាំអីជុំគ្នាជាមួយមិត្តភក្តិក្នុងហាងមួយកន្លែង ដែលក្នុងនោះនាងអះអាងថា ភាគីខាងម៉ូតូ មានភាពស្រវឹងខ្លាំង ហើយបានមកបុកឡាននាងទាំងស្រុង។ រៀបរាប់បណ្ដើរយំបណ្តើរ ពេជ្រ អាវីហ្សា អះអាងថាក្នុងនាមនាងជាអ្នកសិល្បៈ នាងសុំទទួលខុសត្រូវលើរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍នេះ។
“ខ្ញុំភាគីខាងឡាន ខ្ញុំនឹងរ៉ាប់រង ក្នុងករណីនេះ តែខ្ញុំមិនមានចេតនា បុកគាត់ទេ ដែលពេលនោះខាងម៉ូតូជាអ្នកបុកឡានខ្ញុំ គាត់ជិះជ្រេពេញហ្នឹង ហើយខ្ញុំក៏មិនរត់ទៅណាដែរ ពេលភ្លាមៗនៅកន្លែងកើតហេតុ ខ្ញុំនៅហ្នឹងរហូត"។ ពេជ្រ អាវីហ្សា ថ្លែង។
គួរបញ្ជាក់ថាថ្មីៗនេះ ពេជ្រ អាវីហ្សា ទើបតែមានបញ្ហាធំជាមួយសង្សារ រហូតមានដល់កើតមានករណីអំពើហិង្សាលើរូបរាងកាយទៀតផង៕