អ្នក​សៀមរាប​ កុំ​ភ្លេច​ណាព្រឹត្តិការណ៍អស្ចារ្យ ជួប​តារា​​ល្បី​​ៗ ២យប់​នៅ​អង្គរ​ឃ្យុង​យូ​

  • 2017-03-24 08:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​រស់​នៅ​ខេត្ត​សៀម​រាប​យប់​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ កុំ​ភ្លេច​ណា​មាន​ការ​ប្រគំ​តន្រ្តី​ធំ​របស់​ស្រាបៀ​ ANCHOR BEACH CARNIVAL 2017 នៅ​អង្គរ​ឃ្យូងយូ។

ការ​ប្រគំ​តន្រ្តី​ធំ​របស់​ស្រាបៀ​ ANCHOR BEACH CARNIVAL 2017 នៅ​ខេត្ត​សៀមរាប​នេះ​មាន​រយៈ​ពេល​ ២​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦​ មីនា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ដូចជា​កញ្ញា ឱក ​សុគន្ធកញ្ញា ឆាយ វីរៈយុទ្ធ ងួន ចាន់ដេវីត ថែល ថៃ នីកូ លាង សុផាឡែន សាន ស្រីឡៃ Step វីឌីណែត សួស វីហ្សា។

អ្វី​ដែល​ប្លែក​ជាង​នេះ​ទៀត​នោះ​ ទស្សនិកជន​ នឹង​បាន​ជួបជាមួយតារាចម្រៀងលោក TONO PHAKHIN និងក្រុមភ្លេង TONO និងThe Dust ដែលអញ្ចើញមកពីព្រះរាជាណាចក្រថៃទៀត​ផង

សប្តាហ៍​ក្រោយ​ការ​ប្រគំ​តន្ត្រី​នេះនឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​បាត់​ដំបង​ហើយ​។ ដូច្នេះ​ទាំង​អ្នក​សៀមរាប​ ២យប់ និង​អ្នក​បាត់​ដំបង​សប្តាហ៍​ក្រោយ​កុំភ្លេច ចូលរួមរីករាយទស្សនាដោយសេរី និងស្រែកហ៊ោកញ្ជ្រៀវទាំងអស់គ្នា!៕

ទស្សនាវីដេអូ​នៅ​ទីនេះ

អត្ថបទ៖ ថា ម៉ាលីដា