តួអង្គ​មួយ​ប្រភេទ កែវ នីសា ​​ចង់​​សម្ដែង​ខ្លាំង​បំផុត​

  • 2017-03-27 07:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​សម្ដែង​ខ្សែ​ភាព​យន្ត​ជា​ច្រើន​រឿង​មក​នេះ​ កែវ នីសា ធ្លាប់​សម្ដែង​ជា​តួ​អង្គ​កាច​ឆ្នាស​ ​ស្លូត​សុភាព​ និង​ក្រមិចក្រមើម​ ​តែ​នៅ​តួ​អង្គ​មួយ​ប្រភេទ​ដែល​នាង​មិន​ទាន់​បាន​សម្ដែង​ឡើយ​ទេ​។ តើ​តួ​អង្គ​ប្រភេទ​អ្វី​ដែល​ នីសា មិន​ទាន់​ធ្លាប់​បាន​សម្ដែង​ពី​មុន​មក​?

នីសា បាន​ប្រាប់​ Sabay តួ​អង្គ​ដែល​នាង​មិន​ធ្លាប់​បាន​សម្ដែង​​ពី​មុន​មក​គឺ​តួ​អង្គ​​ឆ្កួត​ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​នាង​ចង់​សម្ដែង​ជា​តួ​អង្គ​ប្រភេទ​នេះ​ដើម្បី​​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ក្នុង​ការ​សម្ដែង​ ព្រោះ​ក្នុង​នាម​ជា​សិល្បករ​មួយ​រូប​ត្រូវ​ចេះ​ឲ្យ​បាន​ច្រើន​ទើប​​សក្ដិសម​ជា​អ្នក​សិល្បៈ​ និង​ជា​មនុស្ស​របស់​មហា​ជន​។ ​ ពិធី​ការិនី​វ័យ​៣៥​រូប​នេះ​បន្ថែម​ថា​"​បើ​និយាយ​ទៅ​តាម​ចិត្ត​ ខ្ញុំ​ចង់​ភ្លក់​គ្រប់​រស់​ជាតិ​ តាម​ពិត​ដូច​បង​បាន​និយាយ​អញ្ចឹង​ តួ​ឆ្នាស​តួ​ស្លូត​ហើយ​តួ​រាង​ក្រមិចក្រមើម​រលាម​ ខ្ញុំ​មាន​តែ​នៅ​តួ​មួយ​ទៀត​គឺ​តួ​ឆ្កួត​ដែល​ខ្ញុំ​អត់​ទាន់​បាន​លេង​ តែ​ថ្ងៃ​ណា​មួយ​បើ​សិន​ជា​ផលិត​ករ​ទាក់​ទង​មក​ខ្ញុំ​អាច​ នឹង​លេង​ តែ​ខ្ញុំ​ត្រូវ​មើល​សាច់​រឿង​សិន​ថា​តើ​តួ​ហ្នឹង​ឆ្កួត​ដោយ​សារ​អ្វី​?”។

អត្ថបទ៖ ឆុង ស៊ីណាន