សុំស្រឡាញ់តាម ហ្វេសបុក អាចទុកចិត្តបានទេ?
- 2017-03-24 07:41:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុំស្រឡាញ់តាម ហ្វេសបុក អាចទុកចិត្តបានទេ?
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះ មធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនពីរបៀបញ៉ែស្រី បានលេចឡើងក្នុងសម័យកាលទំនើបនេះ គឺការចែចង់ស្រីតាមបណ្ដាញសង្គម ហ្វេសបុក។ តើការសុំស្រលាញ់តាមហ្វេសបុកអាចជឿទុកចិត្តបានទេ?
យុវជន ជេត ឧត្តម ជានិសិត្ស ឆ្នាំទី២ ផ្នែកអក្សរសាស្ត្រអង់គ្លេស បានលើកឡើងថា សម្រាប់ខ្ញុំការទាក់ទង និងការសារភាពស្នេហ៍តាមហ្វេសប៊ុក គឺពិបាកទុកចិត្តណាស់ ព្រោះយើងមិនអាចដឹងពីលក្ខណៈពិតរបស់គេ ហើយការស្រឡាញ់បែបនេះ គ្រាន់តែជាការស្រឡាញ់ទាំងប្រថុយប្រថានព្រោះយើងមិនបានដឹងពីមុខមាត់ពិត រូបរាងពិត និងអត្តចរិតពិតរបស់គេយ៉ាងយ៉ាងមិចនោះទេ។
ការលើកឡើងស្រដៀងគ្នាដែរ យុវជន មាស វីរៈ ជាបុគ្គលិកធានាគារម្នាក់ បាននិយាយថា វាមិនអាចទុកចិត្តទាំងស្រុងបានទេ ព្រោះអាចចាញ់បោកដោយអ្នកខ្លះបានដាក់រូបមិនពិតនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន។ "ខ្ញុំគិតថា ជួនកាលឃើញក្នុងហ្វេសបុកមុខផ្សេង ដល់ពេលឃើញរូបពិតបែរជាមិនហ៊ានជួបមុខគ្នាទៅវិញក៏មានដែរ"។
ចំណែកយុវតី កែវ ស្រីមុំ ជាបុគ្គលិកលក់គ្រឿងសំអាងតាម Online បានលើកឡើងថា ពិបាកនិយាយដែរព្រោះអ្នកលេងហ្វេសប៊ុកមួយចំនួនបានបង្កើត Accunt មិនពិត ហើយមួយចំនួនទៀតបើទោះបីជា Accunt ក៏មិនបានដាក់រូបពិតនោះដែរ បែរជាយករូបណាស្អាតៗ ដែលមានការចាប់អារម្មណ៍ និងមើលទៅគួរឲ្យស្រឡាញ់ដើម្បីឲ្យគេ Add Friend ច្រើន។
ចំពោះយុវជន វ៉ាន់ ណារ៉ា ជាបុគ្គលិកផ្នែករៀបចំតុបតែងគេហដ្ឋានក្នុងពិធីផ្សេងៗបានឲ្យដឹងថា ការទាក់ទង និងសុំស្រឡាញ់តាមហ្វេសប៊ុក ដោយការនិយាយគ្នាតាម Chat និង ផ្ញើរូបឲ្យគ្នាទៅវិញទៅមក ដែលមិនធ្លាប់ស្គាល់គ្នា ឫឃើញមុខគ្នានោះ គឺមិនអាចទុកចិត្តទាំងស្រុងនោះទេ ការដែលខ្ញុំនិយាយបែបនេះព្រោះថា ការស្រឡាញ់មិនមែនគ្រាន់តែពេញចិត្តតែលើសម្រស់ ឫស្គាល់គ្នាពីចម្ងាយ ដែលមិនធ្លាប់ឃើញ និងជួបគ្នានោះទេ៕