៣រាជធានី​ខេត្ត​ប្រកួត​ដណ្ដើម​មេដាយ​វាយ​សី​ក្នុង​ពិធី​បុណ្យ​ទន្លេ​ ២០១៧

  • 2017-03-25 15:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអសាទរ​​ក្នុង​ពិធី​បុណ្យ​ទន្លេ​នៅ​ខេត្ត​ស្ទឹងត្រែង​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ឡាវ​នោះ​ ​កីឡា​វាយ​សី​ក៏​​ចូលរួម​ប្រកួត​យក​មេដាយ​ដូច​កីឡា​ផ្សេងៗ​ទៀត​ដែរ​ ហើយ​ក្នុង​នោះ ​ខេត្ត​និង​ធានី​ចំនួន​៣​ចាប់​ផ្ដើម​ប្រកួត​ជម្រុះ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី២៤​ ខែ​មីនា។​

លោក​ ជា​ ប៊ុនហេង​

លោក​ ជា​ ប៊ុនហេង​ ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៧​​ថា​ ដើម្បី​រួមចំណែក​ក្នុង​ការ​អបអរ​ពិធី​បុណ្យ​ទន្លេ​លើក​ទី៣​នេះ​ អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ ​បាន​លើក​កម្មវិធី​ប្រកួត​វាយ​សី​មិត្តភាព​នគរបាល​ជាតិ​ប្រចាំ​ឆ្នាំ​ធ្វើ​នា​ពេល​នេះ​តែ​ម្ដង។​ កីឡាករ​ដែល​មក​ចូលរួម​នៅ​ពេល​នេះ​មាន​ដូច​ជា​ តំណាង​ខាង​ខេត្ត​ស្ទឹងត្រែង​ជា​ម្ចាស់​ផ្ទះ​ ខេត្ត​រតនគីរី​ និង​កីឡាករ​មក​ពី​ក្រសួង​មហាផ្ទៃ​ ដែល​ត្រូវ​ជា​១២​ក្រុម​ និង​ចែក​ចេញ​ជា​៤វិញ្ញាសា​ រួមមាន​ទី១​ វិញ្ញាសា​ វ័យ​៣០ឆ្នាំ​, វ័យ​៤០ឆ្នាំ​​, វ័យ​៥០ឆ្នាំ​ និង​វ័យ​៦០ឆ្នាំ។​

កីឡាករកំពុងប្រកួតជម្រុះ

ប្រធាន​អង្គភាព​រូប​នេះ​បន្ត​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​នេះ​ដែរល​មាន​រយៈ​ពេល​តែ​មួយ​ថ្ងៃ​កន្លះ​នោះ​ទេ​ ដោយ​ឡែក​វិញ្ញាសា​វ័យ​ ៣០​ឆ្នាំ​បញ្ចប់​នៅ​ថ្ងៃ​ទី២៤​​តែ​ម្ដង​ ខណៈ​ព្រឹក​ស្អែក​ទើប​ប្រកួត​ផ្ដាច់​ព្រ័ត្រ​យក​ជើង​ឯក​វិញ្ញាសា​៣ទៀត។​ ចំពោះ​ប្រាក់​រង្វាន់​គឺ​ទទួល​បានការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​សម្ដេច​ក្រឡាហោម​ ស​ ខេង​ ជយលាភី​លេខ១​ គឺ​បានមេដាយ១​ ទឹកប្រាក់​៥០ម៉ឺនរៀល ​ឧបករណ៍​វាយ​សី​មួយ​ចំនួន​ រី​ឯលេខ២​ បាន​មេដាយ១​ ប្រាក់​រង្វាន់​៤០ម៉ឺនរៀល​ សម្ភារ​និង​ឧបករណ៍​វាយ​សី​មួយ​ចំនួន​ និង​លេខ៣​ មេដាយ១​ សម្ភារ​និង​ឧបករណ៍​វាយ​សី​មួយ​ចំនួន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី