មុខងារ ២ នេះ​បើក​កុំ​រំលង បើ​អ្នក​ប្រើ iPhone ចូលចិត្ត​ចុច​លេង​នៅ​ពេល​យប់

  • 2017-03-24 11:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​មនុស្ស​ជាច្រើន​មិន​ថា​ចាស់​មិនថា​ក្មេង ច្រើន​រមែង​ចុច​ប្រើប្រាស់​ស្មាតហ្វូន​លេង​នេះ​លេង​នោះ​មុន​ពេល​ចូល​ដំណេក។ នៅ​ពេល​ដែល​យើង​ប្រើប្រាស់​ iPhone នៅ​ទី​ងងឹត​នាំ​ឲ្យ​ប៉ះពាល់​ភ្នែក ដែល​គួរ​មាន​វិធីការពារ​មួយ​ចំនួន​ ដោយ​គ្រាន់​តែ​ស្វែងយល់​ឱ្យ​ស៊ីជម្រៅ​​ពី​ការ​បើក​មុខងារ​ពិសេស​ទាំង ២​ នេះ។

១. បើក​មុខងារ Night Shift

ប្រិយមិត្ត​អ្នក​ប្រើប្រាស់​គួរ​និយម​កុំ​រំលង​ក្នុង​ការ​បើក​មុខងារ​នេះ ពី​ព្រោះ​វា​អាច​ជួយ​ឱ្យ​ផ្ទៃ​អេក្រង់​ប្រែ​ក្លាយ​ទៅ​ជា​ពណ៌​រាង​លឿង​ស្រអាប់​ បែបនេះ​ក៏​វា​ជំរុញ​ឱ្យ​ពន្លឺ​ដែល​ជះ​ចេញ​ពី​អេក្រង់មាន​សភាព​ភ្លឺ​​តិច​ផង​ដែរ​។

អ្នក​អាច​បើក​មុខងារ​ Night Shift ដោយ​ចុច​អូស​ពី​ផ្នែក​អេក្រង់​ខាង​ក្រោម​មក​លើ ក្រោយ​ពេល​ដែល​អ្នក​ឃើញ​ផ្ទាំង​ Control Center សូម​ធ្វើ​ការ​ចុច​លើ​រូប​ព្រះអាទិត្យ​ជា​ការ​ស្រេច​។

២. បើក​មុខងារ​​ Invert Colors

ប្រិយមិត្ត​ខ្លះ​គាត់​ក៏​ចូលចិត្ត​អាន​រឿង​ប្រលោមលោក​របស់ Sabay មុន​ចូល​ដំណេក​មែន​ទេ? បើ​មិន​ចង់​ឱ្យ​ប៉ះពាល់​ដល់​បញ្ហា​ភ្នែក​ ហើយ​អាច​មើល​អក្សរ​ច្បាស់​នៅ​ទីតាំង​ងងឹត​អ្នក​គ្រាន់​តែ​បើក​មុខងារ​មួយ​នេះ​ក៏​ស្រួល​បាត់​ទៅ​ហើយ​។

Invert Colors ជា​មុខងារ​ម្យ៉ាង​ដែល Apple បង្កើត​ឡើង​ឱ្យ​ផ្ទៃ​អេក្រង់​ទាំង​មូល​ប្រែក្លាយ​ទៅ​ជា​ពណ៌​ខ្មៅ​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​អក្សរ​ដែល​ធម្មតា​មាន​ពណ៌​ស ផុស​ឡើង​ដិត​ច្បាស់​ជាង​មុន​ (នៅ​ទី​ងងឹត) ហើយ​ពន្លឺ​ដែល​ជះ​ចេញ​ពី​អេក្រង់​ទាំង​អស់​គឺ​ត្រូវ​បាន​កាត់​បន្ថយ​ទាំង​ស្រុង​។

សូម​ចុច​ចូល Settings> General > Accessibility > Turn On (Invert Colors) ។

ប្រែសម្រួល៖ កៅ រក្សា