Galaxy S8/S8+ តម្លៃ​លេចចេញ​ជា​ថ្មី​ម្ដង​ទៀត ថ្លៃ​ហួស​នឹក​ស្មាន​មិន​ដល់!

  • 2017-03-25 02:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​មុន​​ Galaxy S8 ត្រូវ​បាន​គេ​ទម្លាយ​​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ **៧៩៩ ​​​​អឺរ៉ូ​**ឫ​ប្រហែល​ ៨៦២ ដុល្លារ​ ដោយឡែក​ S8+ ក៏​គេ​រំពឹង​ថា​តម្លៃ​អាច​ប្រហែល **៨៩៩ អឺរ៉ូ​**ឫ​ប្រហែល ៩៧០ ដុល្លារ​

ដោយឡែក​សម្រាប់​ពេល​ចុង​ក្រោយ​នេះ​ គេហទំព័រ​ក្រៅ​ស្រុក​មួយ​បាន​បញ្ជាក់​ថា តម្លៃ​របស់​ស្មាតហ្វូន​ត្រកូល Galaxy S ជំនាន់​ក្រោយ​នឹង​ខុស​គ្នា​ទៅ​តាម​តំបន់​នីមួយៗ​។ ​​​ដូច​ជា​ប្រទេស​អ៊ីតាលី​ជា​ដើម​ តម្លៃ​របស់ S8 អាច​នឹង​ប្រហែល​ ៨៩៥ ដុល្លារ​ រីឯ S8+ អាច​ប្រហែល​ **១,០០៣ ដុល្លារ​**ឯណោះ​ ។

បែប​នេះ​ហើយ​ យើង​ក៏​មិន​អាច​ធ្វើ​ការ​សន្និដ្ឋាន​ច្បាស់​ការ​ណា​មួយ​នោះ​ដែរ​ ជុំវិញ​តម្លៃ​របស់​វា សម្រាប់​ទីផ្សារ​តំបន់​អាស៊ី​ ប៉ុន្តែ​ក៏​សង្ឃឹម​ថា​នឹង​មិន​ថ្លៃ​ចូល​ដល់​ខ្ទង់​ពាន់​ដុល្លារ​ដូច​ការ​រំពឹង​ទុក​នៅ​ទីផ្សារ​អឺរ៉ុប​ទៅ​ចុះ​។

ប្រភព៖ gsmarena

ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី