ប្រើ​ Facebook នៅ​លើ iPhone ស៊ី​ថ្ម​ខ្លាំង​ អាច​ដោយ​សារ​អ្នក​ភ្លេច​បិទ​មុខងារ​ ២​ នេះ!​

  • 2017-03-27 01:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​ក្រៅ​ស្រុក​​មួយ​បាន​ចែក​រំលែក​នូវ​ចំណេះដឹង​ថ្មី​មួយ​ជុំវិញ​បញ្ហា​ស៊ី​ថ្ម​ខ្លាំង​​លើ​ការ​ប្រើប្រាស់​កម្មវិធី Facebook នៅ​លើ iPhone។ ក្នុង​នោះ​ពួក​គេបាន​​ណែនាំ​អ្នក​ប្រើប្រាស់​​បិទ​មុខងារ​ Location Service និង​មុខងារ​ Background App Refresh ដែលនាំ​ឲ្យ​ការ​ប្រើ​កម្មវិធី Facebook ស៊ី​ថ្ម​ខ្លាំង​។

១. បិទ​មុខងារ Location Service សម្រាប់​ Facebook:

  • ចូល Settings > Privacy

  • ចុច Location Service > ស្វែង​រក​កម្មវិធី Facebook

  • ចុច​និងរើស​យក​ពាក្យ​ថា Never

២. បិទ​មុខងារ Background App Refresh សម្រាប់​ Facebook:\

  • ចូល Settings > General\

  • ចុច​លើ​ពាក្យ Background App Refresh

  • ចុច​ Turn Off សម្រាប់​កម្មវិធី Facebook ជា​ការ​ស្រេច​។

​ ក្រោយ​ពេល​បិទ​មុខងារ​ទាំង​ពីរ​នេះ ប្រិយមិត្ត​នឹង​សង្កេត​មើល​ការ​ប្រើប្រាស់​ Facebook នឹង​លែង​ស៊ី​ថ្ម​ដូច​មុន​ទៀត​ហើយ​។

ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី