កំណត់ត្រា​គ្រប់​ទីកន្លែង​ជាមួយ Google Keep​

  • 2017-03-27 03:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណត់ត្រា​មាន​អត្ថប្រយោជន៍​ណាស់​សំ​រាប់​គ្រប់​គ្នា​។ អ្នក​ទាំងអស់​គ្នា​ប្រាកដជា​ត្រូវ​ការ​កត់ត្រា​​អ្វី​ផ្សេងៗ​ជា​ចាំបាច់​មិនអាច​ចាំ​គ្រប់​រឿង​ទាំងអស់​នោះ​ទេ។ ចឹង​ហើយ Google បាន​បង្កើត​នូ​វ Google Keep ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​ធ្វើ​ការ​កត់ត្រា​បាន​គ្រប់​ទីកន្លែង​មិន​ថា​នៅ​លើ​កុំ​ព្យូ​រ​ទ័​រ ឬ​ទូរ​សព្ទ​។​

​​តោះ​អនុវត្ត​តាម​វិធី​ងាយៗ​ដូចខាងក្រោម​៖​

​- ចូល​ទៅកាន់ Google Keep តាម​តំណ​ភ្ជាប់​នេះ Google Keep

​- ប្រើ​គណនី Gmail របស់​អ្នក​ដើម្បី​ចូល​ប្រើ​

  • ​លេខ ១ Title សំរាប់​ដាក់ឈ្មោះ​កំ​ណ​ត់​ត្រា​របស់​អ្នក​

  • ​លេខ ២ Take a note សំរាប់​សរសេរ​នៅ​អ្វីដែល​យើង​ចង់​កត់ត្រា​ទុក​

  • ​លេខ ៣ ជា​ជ​ម្រើ​ស​ផ្សេងៗ​ដូចជា Remind me, Collaborator, Color, Add Image និង Archive​

​លេខ ៤ ចុច Done ដើម្បី​រក្សាទុក​ ​ ​ ​អ្នក​ក៏​អាច​បន្ថែម​ជំរើស​ផ្សេងៗ​ទៀត​ដូច​រូប​ខាងក្រោម​ ​ ​ ​ ​ ​ ​ ​ខាងក្រោម​នេះ​ជា​លទ្ធផល​ដែល​ទទួលបាន​

​ ​កម្មវិធី Google Keep​ នេះ​ត្រូវបាន​បន្ទាន់ស​ម័​យ​ដោយ​ក្រុមហ៊ុន Google ដោយផ្ទាល់​។ វា​អាច​ប្រើប្រាស់​បាន​ចាប់ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android កំណែ 4.0.3 (Ice Cream Sandwich) ឬ​កំណែ​ខ្ពស់ជាង​នេះ​។

​Google Keep សំរាប់​ប្រព័​ន្ធ​ប្រតិបត្តិការ iOS ដំណើរការ​ចាប់ពី iOS 8.0 ឬ​កំណែ​ខ្ពស់ជាង​នេះ​។

​គេហ​ទំព័រ Google Keep​

​ប្រព័ន្ធ​ប្រតិបត្តិការ iOS​

​ប្រព័ន្ធ​ប្រតិបត្តិការ Android​

រៀប​រៀង​ដោយ៖ ពិចិត្រ