បាក់​ផ្ទាំង​ទឹកកក​សង្កត់​ស្លាប់​សិស្ស​៦នាក់ និង​បាត់​ខ្លួន​ផ្សេងទៀត​ក្បែរ​ទីក្រុង​តូក្យូ

  • 2017-03-27 05:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបទ្ទវហេតុ​បាក់​ផ្ទាំង​ទឹកកក​នៅ​រមណីយដ្ឋាន​ជិះ​ស្គី​ភាគ​ខាង​ជើង​ទីក្រុង​តូក្យូ​ បាន​ឆក់​យក​ជីវិត​​សិស្ស​សាលា​ជប៉ុន​តូច​ៗ​ប្រមាណ​​ ៦​នាក់ និង​មនុស្ស​ជា​ច្រើន​​ទៀត​រង​របួស។

​ក្រៅ​ពី​ស្លាប់​បាត់​បង់​ជីវិត ៦​នាក់​ នៅ​មាន​ ៣​នាក់​​ទៀត​កំពុង​បាត់​ខ្លួន នេះ​បើ​តាម​សារព័ត៌មាន​ជប៉ុន Kyodo។ គ្រោះ​ថ្នាក់​​ខាង​លើ​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​​ម៉ោង ៩៖២០នាទី នៅ​រមណីយដ្ឋាន Nasu Onsen Family Ski Resort ក្នុង​តំបន់ Tochigi។

អំឡុងពេល​កើត​ហេតុ មនុស្ស​ប្រមាណ ​៥០​នាក់ មាន​សិស្ស​ និង​គ្រូ​មក​ពី​សាលា​រៀន​ជា​ច្រើន ត្រូវ​គេ​ដឹង​ថា​​ស្ថិត​នៅ​កន្លែង​ជិះ​ស្គី ។ ពេល​នេះ​អាជ្ញាធរ ​កំពុង​ដុត​ដៃ​ដុត​ជើង​តាម​ជួយ​សង្គ្រោះ​អ្នក​របួស និង​អ្នក​បាត់​ខ្លួន​ហើយ៕

ប្រភព៖ Kyodo News   ប្រែ​សម្រួល៖ ឡេង ភារុណ