ករុណា ពេជ្រ ភ្ជាប់​ពាក្យហើយ?

  • 2017-03-27 05:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​​ក្នុង​កម្មវិធី​ភ្ជាប់​ពាក្យ​ប៉ុន្មាន​សន្លឹក ដែល​មាន​លោក ករុណា ពេជ្រ ក្នុង​នោះ ត្រូវ​បាន​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​លើ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ប្រិយមិត្ត​យល់​ថា អ្នក​គ្រប់​គ្រង​ផលិតកម្ម​ថោន​រូប​នេះ បាន​ភ្ជាប់​ពាក្យ​ហើយ។

ភ្លាម​ៗ មិន​ទាន់​មាន​ការ​បក​ស្រាយ​ពី​សាម៉ី​ខ្លួន​នៅ​ឡើយ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​យល់​ថា​ជា​ការ​ពិត។ ប៉ុន្តែ​ពាក់​ព័ន្ធ​បញ្ហា​នេះ លោក ករុណា បាន​បញ្ជាក់​ប្រាប់ Sabay ថា មិន​មែន​ជា​ពិធីភ្ជាប់​ពាក្យ​របស់​លោក​ទេ។​​​​

អម្បាញ់មិញ​នេះ ករុណា ពេជ្រ តប​មក​កាន់​ Sabay ​ថា ៖ "អត់​ទេ​នេះ​ នោះ​គឺ​ជា​រូប​ដែល​បង​ប្អូន​បង​ភ្ជាប់​​​ពាក្យ​ពី​ថ្ងៃ​មុន ហើយ​បង​ក៏​ចូល​ថត​លេង​ជា​មួយ​ប៉ា​ម៉ាក់​ទៅ"។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អ្នក​ចាត់​ការ​ទូទៅ​ផលិត​កម្ម​ថោន ​បញ្ជាក់ទៀត​ថា​ ឥឡូវ​នេះ​ខ្លួន​កំពុង​នៅ​ឯ​ខេត្ត​កំពង់​ចាម​ រៀប​ចំ​ការងារ​ផ្សព្វផ្សាយ​រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី" មិន​បាន​នៅ​កម្មវិធី​ភ្ជាប់​ពាក្យ​អ្វី​នោះ​ទេ៕

អត្ថបទ៖ សុខណា