អបអរ! សៀមរាបស្ថិតក្នុងចំណោមទិសដៅទេសចរណ៍ល្អដាច់គេទាំង១០​លើលោក​ឆ្នាំ២០១៧

  • 2017-03-27 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗនេះ គេហទំព័រ​ទេសចរណ៍​ល្បី​ឈ្មោះ TripAdvisor ​បាន​ចាត់​ថ្នាក់​ស្វែង​រក​ទិស​ដៅ​ទេសចរណ៍​ល្អ​ដាច់​គេ​ទាំង ២៥​ លើ​លោក​​ប្រចាំ​ឆ្នាំ ២០១៧ ​ដោយ​ខេត្ត​សៀមរាប ​បាន​ជាប់​ក្នុង​ចំណោម​កំពូល​គេ​ទាំង​១០។

​នៅ​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង TripAdvisor ​ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក តែង​តែ​ធ្វើ​ចំណាត់​ថ្នាក់​រក​មើល​សណ្ឋាគារ ​ឆ្នេរ​សមុទ្រ សារមន្ទីរ ភោជនីយដ្ឋាន រមណីយដ្ឋាន​ល្អ​ៗ​​​តាម​រយៈ​អ្នក​ដំណើរ​ប្រើ​ប្រាស់​សេវាកម្ម​នានា​របស់​ក្រុម​ហ៊ុន​ រួម​ទាំង​អ្នក​អាន​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​បោះ​ឆ្នោត​គាំទ្រ​។

TripAdvisor ​បាន​ចាត់​ថ្នាក់​ទិសដៅ​ទេសចរណ៍​ល្អ​ដាច់​គេ​ចំនួន ២៥ ឬ Top 25 Destination 2017 ​ដោយ​​មិន​គិត​ថា​​ជា​ទីក្រុង កោះ ឆ្នេរ ​ឬ​តំបន់​ប្រាសាទ​ឡើយ។ ឥឡូវ​មក​ស្គាល់​តំបន់​ទាំង​១០ ​កំពូល​គេ​​ខាង​ក្រោម​ដោយ​ខេត្ត​សៀម​រាប​នៅ​លេខរៀង​ទី​ ៨៖

១. កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី

២. ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស

៣. ទីក្រុង​ប៉ារីស ប្រទេស​បារាំង

៤. ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី

៥. ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក

៦. ឆ្នេរ Crete ប្រទេស​ក្រិក

៧. ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ

៨. ខេត្ត​សៀមរាប ប្រទេស​កម្ពុជា

៩. ទីក្រុង Prague សាធារណៈ​រដ្ឋ​ឆេក

១០. ខេត្តភូកេត ប្រទេស​ថៃ

ប្រភព៖ TripAdvisor   ប្រែ​សម្រួល៖ ឡេង ភារុណ