ប្រលាន​យន្តហោះ​មួយ​នៅ​ព័រទុយហ្គាល់​ត្រូវ​ប្ដូរ​ដាក់​ឈ្មោះ Cristiano Ronaldo

  • 2017-03-28 00:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រលាន​យន្តហោះ​នៅ​ប្រជុំ​កោះ Madeira នៃ​ប្រទេស​ព័រទុយហ្គាល់​នឹង​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ប្រលាន​យន្តហោះ Cristiano Ronaldo វិញ។

Cristiano Ronaldo

ការ​ប្ដូរ​ឈ្មោះ​ប្រលាន​យន្តហោះ​ទៅ​ជា​ឈ្មោះ​តារា​ឆ្នើម​វ័យ​៣២​ឆ្នាំ​គឺ ដើម្បី​ចងចាំ​ដល់​ស្នាដៃ​ជា​ច្រើន​របស់​គេ​ក្នុង​ពិភពលោក​បាល់ទាត់​ដូចជា​ការ​ឈ្នះ​ពាន Ballon D'Or ៤ដង, Champions League, La Liga, និង​ Premier League ជា​ពិសេស​គឺ ការ​ជួយ​ព័រទុយហ្គាល់​លើក​ពាន​ Euro កាល​ពី​ពេល​ថ្មី​ៗ។

កោះ Madeira គឺ​ជា​ទឹកដី​កំណើត​របស់​ Ronaldo ហើយ​នៅ​ទីនោះក៏​មាន​សារមន្ទីរ​របស់​ខ្សែ​ប្រយុទ្ធ​ Real Madrid មួយ​ផង​ដែរ។ ក្រៅពី​អាជីព​បាល់ទាត់​អតីត​កីឡាករ​ Manchester United មាន​ជំនួញ​មួយ​ចំនួន​នៅ​ប្រទេស​ព័រទុយហ្គាល់​ដូច​ជា​សណ្ឋាគារ​នៅ​ទីក្រុង Funchal និង​ Lisbon៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន