ទស្សនៈ​វិស័យ​ ១០០ ឆ្នាំ​ខាង​មុខ​ដែល​ BMW បង្ហាញ​ ឃើញ​ភ្លាម​ចង់​ទៅ​រស់​នៅ​ភ្លែត​!

  • 2017-03-28 01:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ BWM ​បាន​ធ្វើ​ការ​​បង្ហាញ​ជា​ផ្លូវ​ការ​ជុំវិញ​ទស្សនៈ​វិស័យ​មួយ​របស់​ខ្លួន​ ក្រោម​ចំណង​ជើង​ថា " ១០០ ឆ្នាំ​ខាង​មុខ " ។ ពួក​គេ​បាន​បង្ហាញ​តាម​រយៈ​ខ្សែ​វីដេអូ​ និង​ការ​ចេញ​លក់​សៀវភៅ​មាន ៥៩៣ ទំព័រ​ដែល​ទាក់ទង​នឹង​គំនិត​ថ្មី ទស្សនៈ​ថ្មី សម្រាប់​ពិភពលោក​នា​ថ្ងៃ​អនាគត​។

ក្រោម​ប្រធាន​បទ ១០០ ឆ្នាំ​ខាង​មុខ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​អាល្លឺម៉ង់​ចង់​បង្ហាញ​ទៅ​កាន់​អ្នក​រាល់​គ្នា​ឱ្យ​បាន​ដឹង​នៅ​ថ្ងៃ​មុខ​យានជំនិះ​​នឹង​វិវត្ត​ទៅ​ជា​បែប​ណា? តើ​អ្វី​ទៅ​ជា​តួនាទី​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​សង្គម? តើ​របៀប​របប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​នឹង​ប្រែ​ទៅ​ជា​បែប​ណា? ហើយ​សកលភាវូបនីយកម្ម​បង្ក​ផល​ប៉ះពាល់​អ្វី​ខ្លះ​ទៅ​ដល់​មនុស្ស​?

បន្ថែម​ពី​នោះ​ក្រុមហ៊ុន BWM នឹង​ធ្វើ​ការ​អញ្ជើញ​នូវ​អ្នក​ជំនាញ​គ្រប់​វិស័យ​រួម​មាន​ អ្នក​វិទ្យាសាស្ត្រ វិស្វករ សហគ្រិន អ្នក​កាសែត និង​សិល្បករ មក​ចូលរួម​ពិភាក្សា​គ្នា​ជុំវិញ​ប្រធានបទ​នា​ថ្ងៃ​អនាគត​របស់​ពួក​គេ​។

ប្រភព៖ iclarified

ប្រែសម្រួល៖ កៅ រក្សា