Ronaldo ស៊ុត​១គ្រាប់​តែ​ព័រទុយហ្គាល់​ចាញ់ ២-៣

  • 2017-03-29 02:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើងឯក​ទ្វីប​អឺរ៉ុប ព័រទុយហ្គាល់ ​បាន​ចាញ់​ ជម្រើស​ជាតិ​ស៊ុយអែត​នៅ​ទឹកដី​ខ្លួន​ឯង ២-៣ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​យប់​មិញ។

ការ​ប្រកួត​ដែល​ធ្វើ​នៅ​ទឹកដី​កំណើត​របស់ Ronaldo ផ្ទាល់​ ប្រធាន​ក្រុម​វ័យ​៣២​ឆ្នាំ​រូប​នេះ​បាន​ស៊ុត​គ្រាប់​បើក​ឆាក​បាន​១​គ្រាប់​មុន​នៅ​នាទី​ ១២​ ជា​ការ​លើក​បាល់​ឲ្យ​ពី​មិត្ត​រួម​ក្រុម​ពី​ស្លាប​ខាង​ស្ដាំ។ លុះ​ដល់​នាទី ៣៤​ អ្នក​ចាំ​ទី Granqvist របស់​ស៊ុយអែត​ភ្លាត់ស្នៀត​​​ចូល​ទី​ខ្លួន​ឯង​ធ្វើ​ឲ្យ​ព័រទុយហ្គាល់​នាំ​មុខ ២-០។

ស្ថាន​ការណ៍​បាន​ប្រែប្រួល​ក្នុង​វគ្គ​ទី​ពីរ ពោល​គឺ​ស៊ុយអែត​លេង​បាន​ល្អ​ជាង​ក្រុម​ម្ចាស់​ផ្ទះ ហើយ Claesson ស៊ុត​តាម​បាន​១​ គ្រាប់ វិញ​នៅ​នាទី ៥៧ មុន​ពេល​ដែល​ខ្សែ​បម្រើ​រូប​នេះ​ទាត់​បាន​១គ្រាប់​ទៀត​នៅ​នាទី ៧៦​ ពី​ការ​បញ្ជូន​បាល់​ជ្រុង​ឲ្យ​ពី​មិត្ត​រួម​ក្រុម។

រៀប​នឹង​ចប់​ការ​ប្រកួត​ កីឡាករ​​ស៊ុយអែត​បាន​អូស​បាល់​ពី​ស្លាប​ឆ្វេង​ចូល​ប្រអប់​គ្រោះថ្នាក់ រួច​ទាត់​ទៅ​បុក​ជើង​ ខ្សែ​ការពារ Cancelo របស់​ព័រទុយហ្គាល់​ចូល​ទី​បាន​១គ្រាប់​ទៀត​ នឹង​ជា​គ្រាប់​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​។ បរាជ័យ​របស់​ព័រទុយហ្គាល់​កើតឡើង​មួយ​ថ្ងៃ​មុន​ពេល​អាជ្ញាធរ​សម្រេច​ប្ដូរ​ឈ្មោះ​ប្រលាន​យន្តហោះ​នៅ​ទីក្រុង Madeira ទៅ​ជា​ឈ្មោះ Ronaldo វិញ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន