តម្លៃ​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ​ធូរ​ថ្លៃ​តើ តោះ​ជិះ​ទៅ​លេង​ចូល​ឆ្នាំ​ទាំង​អស់​គ្នា

  • 2017-03-29 02:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ដែល​មិន​ធ្លាប់​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ប្រាកដ​ជា​ចង់​ដឹង​ពី​តម្លៃ​ហើយ​មែន​ទេ​? ​កាល​ពី​ថ្មីៗ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បង្ហាញ​តម្លៃ​សំបុត្រ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ ខេត្ត​ព្រះសីហនុ គឺ​ ២៨,០០០ ​រៀល ឬ​ស្មើ​នឹង ៧​ដុល្លារ​ប៉ុណ្ណោះ​។ ​នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ ក្រសួង​សាធារណការ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​ទៅ​បង​ Sabay បាន​ធ្វើ​ដំណើរ តាម​​រថភ្លើង​​ទៅ​​លេង​ខេត្ត​កំពត​ក៏​បាន​សួរ​នាំ​បុគ្គលិក​​រៀប​ចំ​​មធ្យោបាយ​​ធ្វើ​ដំណើរ​​របស់​ភ្ញៀវ​ពី​ព័ត៌មាន​មួយ​ចំនួន​។ លោក ឡុង ជា​បុគ្គលិក​​​​បម្រើ​ភ្ញៀវ ផ្នែក​លើក​ដាក់​​ម៉ូតូ-ឡាន លើ​ទូ​រថភ្លើង​បាន​ប្រាប់​ថា សម្រាប់​តម្លៃ​សំបុត្រ​​ដាក់​ម៉ូតូ​​ដឹក​តាម​រថភ្លើង ក្នុង​មួយ​គ្រឿង​គឺ​ ៥​ដុល្លារ ចំណែក​រថយន្ត​​ក្នុង​មួយ​គ្រឿង​គឺ​ ១៤​ដុល្លារ​។ ដឹក​ពី​រាជធានី​ភ្នំពេញ​ ទៅ​ដល់ រ៉ា​រថភ្លើង​ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ។

ចំពោះ​សំបុត្រ​រថភ្លើង​​​ត្រូវ​​​​រក​ទិញ​នៅ​ស្ថានីយ​ រយៈ​ពេល​ពី​ ពីរ​ ឬ​បី​ថ្ងៃ​មុន។ សេវា​កម្ម​រថភ្លើង​​ចេញ​ដំណើរ​ទៅ​​​កាន់​ខេត្ត តាកែវ ខេត្ត​កំពត និង​ខេត្ត​ព្រះ​សីហនុ តែ​នៅ​រៀង​រាល់​ថ្ងៃ​ សុក្រ​ សៅរ៍ អាទិត្យ​ និង​ថ្ងៃ​​​ឈប់​សំរាក​ធំៗ។ សំបុត្រ​សម្រាប់​​​​អ្នក​ដំណើរ​ គឺ​​​មាន​តម្លៃ ៦​ដុល្លារ​​​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ កំពត និង​៧​ដុល្លារ​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ៕ ​​​​​

ខាងក្រោមនេះជាកាលវិភាគ និងតម្លៃសេវារថភ្លើងកម្ពុជា ដឹកអ្នកដំណើរ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ FB ក្រសួងសារណការ